ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងសោកនាដកម្មទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានបណ្តាលឱ្យចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់ ៣៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Strait Times កាលពីថ្ងៃទី២ ខែវិច្ឆិកា។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗ ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុក និងច្រើនមិនធ្លាប់មានបានវាយប្រហារលើខេត្តចំនួន ៤ រួមមាន៖ ខេត្ត Hue, ខេត្ត Da Nang, ខេត្ត Lam Dong និងខេត្ត Quang Tri។
ក្រៅពីការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ ទឹកជំនន់ក៏បានជន់លិចផ្ទះសម្បែងប្រមាណ ១៦,៥០០ខ្នង បំផ្លាញដីកសិកម្មអស់ ៥,៣០០ហិកតា និងសម្លាប់សត្វចិញ្ចឹម (គោ ក្របី មាន់ ទា) របស់ប្រជាពលរដ្ឋអស់ជាង ៤០,០០០ក្បាលផងដែរ។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
