ថៃ​នៅ​តែ​ទទូច! ដោះលែង​ទាហាន​ខ្មែរ​ទាល់តែ​លក្ខខណ្ឌ​ធ្ងន់ៗ​២​ត្រូវ​បាន​សម្រេច

ថៃ​នៅ​តែ​ទទូច! ដោះលែង​ទាហាន​ខ្មែរ​ទាល់តែ​លក្ខខណ្ឌ​ធ្ងន់ៗ​២​ត្រូវ​បាន​សម្រេច

កងទ័ព​ថៃ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ថ្មី​ម្តង​ទៀត​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទាហាន​ខ្មែរ​ចំនួន​១៨​រូប​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​នា​ពេល​កន្លង​ទៅ​នោះ នឹង​ត្រូវ​បាន​ដោះលែង​វិញ លុះត្រា​ណា​តែ​ស្ថានការណ៍​ប្រទូសរាយ​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ ហើយ​លក្ខខណ្ឌ​សំខាន់​ៗ​ចំនួន​២​ទៀត​ត្រូវ​បាន​បំពេញ។

Thai-Cambodian border conflict

តាម​ការ​ចុះ​ផ្សាយ​របស់ The Nation កាលពី​ថ្ងៃ​អង្គារ​ទី​៤ ខែ​វិច្ឆិកា លោក Jongjet Vacharanan អ្នក​នាំ​ពាក្យ​រង​របស់​កងទ័ព​ថៃ​បាន​គូស​បញ្ជាក់​ថា ដំណើរការ​ដោះលែង​នេះ​នឹង​ត្រូវ «អនុវត្ត​តាម​ពិធីសារ​ដ៏​តឹងរ៉ឹង» ហើយ​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះត្រា​តែ​លក្ខខណ្ឌ​ទាំង​ពីរ​ត្រូវ​បាន​សម្រេច​ពេញលេញ។ លក្ខខណ្ឌ​ទាំង​នោះ​រួមមាន​៖ ការ​ដក​អាវុធ​ធុន​ធ្ងន់​ទាំងស្រុង​ដូចជា កាំភ្លើង​ធំ រថក្រោះ និង​ប្រព័ន្ធ​រ៉ុក្កែត​ជាដើម។ ទី​២ គឺ​ការ​បោសសម្អាត​មីន​នៅ​ក្នុង​តំបន់​កំណត់​ចំនួន​៥ រួមមាន៖ Ban Sai Tho ក្នុង Buriram, Chong Hew នៅ Surin, Ban Nong Chan និង Ban Nong Ya Kaew ក្នុង​ខេត្ត​ស្រះកែវ និង Ban Cham Rak ក្នុង​ខេត្ត Trat។

Thai army statement

កន្លង​មក ភាគី​ថៃ​តែង​អះអាង​ថា ការ​ឃុំឃាំង​ទាហាន​កម្ពុជា​ទាំង​នេះ (ដែល​ពួកគេ​ហៅ​ថា​អ្នកទោស​សង្គ្រាម) គឺ​អនុលោម​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ទី​៣ ដែល​ចែង​ថា​អ្នកទោស​សង្គ្រាម​ត្រូវ​ដោះលែង និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ «ដោយ​គ្មាន​ការពន្យារពេល​បន្ទាប់ពី​ការ​បញ្ចប់​នៃ​អរិភាព​សកម្ម»។ យោធា​ថៃ​បាន​សង្កត់​ធ្ងន់​ថា ជម្លោះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ បើទោះជា​មាន​កិច្ចព្រមព្រៀង​បទឈប់បាញ់ និង​ការ​ប្រកាស​រួម​នា​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោម​វត្តមាន​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏ដោយ។

Cambodian soldiers

ផ្ទុយ​ទៅ​វិញ កម្ពុជា​បាន​ជំរុញ​ឲ្យ​មានការ​ដោះលែង​ទាហាន​របស់​ខ្លួន​ជា​បន្ទាន់ ដោយ​លើកឡើង​ថា ការ​បន្ត​ឃុំខ្លួន​នេះ​គឺជា​ការ​រំលោភបំពាន​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ជាពិសេស​ចាប់តាំងពី​បទឈប់បាញ់​ត្រូវ​បាន​បង្កើត​ឡើង។ គួរ​បញ្ជាក់​ថា មាន​តែ​ទាហាន​កម្ពុជា​ចំនួន​២​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ភាគី​ថៃ​ដោះលែង​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ក្នុង​ចំណោម​ទាហាន​សរុប​២០​រូប​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រោយ​បទឈប់បាញ់​ចូល​ជា​ធរមាន។

administrator

Related Articles