ទំព័រប្រវត្តិសាស្ត្របុណ្យអុំទូក៖ មហាបុណ្យជាតិដែលខ្មែរគ្រប់រូបគួរដឹង

ទំព័រប្រវត្តិសាស្ត្របុណ្យអុំទូក៖ មហាបុណ្យជាតិដែលខ្មែរគ្រប់រូបគួរដឹង

រាជធានី​ភ្នំពេញ ៖ ខណៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ ១៤ កើត ខែកត្តិក ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៤-៥-៦ វិច្ឆិកា ឆ្នាំ​២០២៥ ។ នា​ថ្ងៃនេះ​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​ប្រវត្តិ​ខ្លះ​ៗ​នៃ​ពិធីបុណ្យ​ជាតិ​នេះ​ជូន​ដល់​ប្រិ​យ​មិត្ត​បាន​ជ្រាប​។

ប្រវត្តិ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ធ្លាប់​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​បុរាណកាល​។ ប្រភព​ពិធីបុណ្យ​ប្រណាំងទូក ប្រវត្តិ​នៃ​បុណ្យអុំទូក​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ គឺ​មាន​ចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស​ក៏​ដូច​ជា តាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​។
Water Festival

សូម​បញ្ជាក់​ថា អុំទូក​នេះ​មានការ​បកស្រាយ​ប្លែក​ៗ​គ្នា​ជា​ច្រើន ហើយ​ពិធី​ធ្វើ​ក៏​មាន​ប្លែក​ៗ​គ្នា​ដែរ​។ តាម​សៀវភៅ «​ជ័យ​វរ្ម័ន​ទី​៧» មាន​ក្នុង​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ពី​ដើម​ចែង​ថា ៖ នៅ​សម័យ​អង្គរ​នា​សតវត្ស​ទី​១២ កម្ពុជា​មាន​សេចក្តីសុខ​ក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្តេច​ចេញ​ធ្វើសឹក​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ពួក​ចាម​ដោយ​កងទ័ព​ទូក​ជា​ចំបាំង​ដោះ​ក្រុង​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ខ្មាំងសត្រូវ (​គ​.​ស ១១៧៧-១១៨១ ) រឿង​ចំបាំង​គ្រានោះ​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បា​យ័ន្ត និង​បន្ទាយឆ្មារ​។​ក្នុង​ចំបាំង​នោះ​គេ​ឃើញ​មាន​កងទ័ព​ទូក​ជា​ច្រើន​មហិមា​ដែល​មាន​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​នៃ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ប្រថាប់​ឈរ​លើ​ទីតាំង​នាវាចំបាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ​។
Water Festival Boat Race

តាម​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​និពន្ធ​ដោយ​លោក​ថា​ច់ ប៉ែន ហៅ​ប៉ា​ង អាចារ្យ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម ៖ សម័យ​លង្វែក​ព​.​ស ២០៧១ គ​.​ស ១៥២៨ ព្រះបាទ​អង្គ​ច័ន្ទ​១​ទ្រង់​តាំង​ពញា​តាត​ងារ​ជា​សិទ្ធិ​ភូបាល​ជា​ស្តេចត្រាញ់ នៅ​កម្ពុជា​ក្រោម​ស្រុក​បា​សាក់​។ ស្តេចត្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​មាន​ដូច​តទៅ ៖ ទាហានជើងទឹក​ចែក​ជា​៣​ក្រុម -​ក្រុម​ទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។ -​ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច ទូកប្រណាំង សព្វថ្ងៃ​។ -​ក្រុម​ទី​៣ ហៅ​ទ័ព​បា​សាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ​មាន​ក្តោង​មាន​ទ្រង់ទ្រាយ​ដូច​ទូក​បា​សាក់​ហៅ​ទូក​ទូកប៉ុក​ចាយ តែ​រាង​ស្តួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ តែ​ឥត​ជញ្ជាំង ។​ល​។
Water Festival Boat

ជា​ទូទៅ​ដាក់​ស្បៀង អាហារ​សម្រាប់​កងទ័ព ។ របៀប​ហាត់​ចំបាំង​តាម​ទំនៀមទម្លាប់​ស្តេចត្រាញ់ កម្ពុជា​ក្រោម ស្តេច​លើ​មន្ត្រី​៤​ទិស​ចតុស្តម្ភ ដែល​នៅ​ក្រោម​ឱវាទ​លោក​សិទ្ធិ​ភូបាល​ស្តេចត្រាញ់ គ្រប់ជំពូក​ដែល​បញ្ញតិ​ច្បាប់​សម្រាប់​ស្រុក​។​ល​។ កំណត់​ថ្ងៃពេញបូណ៌មី ខែកត្តិក​រដូវ​អកអំបុក​នោះ មន្ត្រី​ទាំង​៤​ទិស​ត្រូវ​កេណ្ឌ​ទាហានជើងទឹក​ទាំង​ជើង​គោក​សមយុទ្ធ មួយ​ថ្ងៃមួយ​យប់​រាល់​ឆ្នាំ​។ចំណែក​ទាហានជើងទឹក​ឱ្យទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខេត្ត​ឃ្លាំង ដ្បិត​ទីនោះ​ជាទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅ​មក​បាន​ស្រួល​។ តាម​សៀវភៅ និង​ឯកសារ​ជា​ប្រភព​ទាំង​ពីរ​ខាងលើ​នេះ អាច​សន្និដ្ឋាន​បាន​ថា​ប្រទេស​កម្ពុជា​សម័យ​បុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាង​ខ្លាំងពូកែ និង​មាន​វិធី​ហ្វឹកហ្វឺន​ពិធី​សមយុទ្ធ​កងទ័ព​ដែល​នេះ​ជា​ប្រពៃណី​ជាប់​ជា​រៀង​រាល់​ឆ្នាំ​។​យើង​អាច​សន្និដ្ឋាន​ទៀត​ថា យើង​ធ្វើ​ពិធី​នេះ​រៀង​រហូត​មក​ពី​ជាប់​តំណ​សមយុទ្ធ​ក្នុង​សម័យ​បុរាណ​នោះ​ឯង​។
Water Festival Traditional Boat

តាម​ឯកសារ​ខ្លះ​បាន​សរសេរ​ថា ៖ ពិធីបុណ្យ​អុំទូក គឺជា​បុណ្យប្រពៃណី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។បុណ្យ​នេះ​មាន​រូបភាព​ប្រហាក់ប្រហែល​បុណ្យ​ប្រចាំ​រដូវ​របស់​ជនជាតិ​អឺរ៉ុប​ដែល​មានឈ្មោះ​ថា «​សាំង​ហ្ស​ង់​» ដែល​បច្ចុប្បន្ន ប្រារព្ធ​ធ្វើ​នៅ​អឺរ៉ុប​ខាងជើង​។ ប្រពៃណី​ខ្លះ​មាន​ប្រវត្តិ​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​។
Loy Krathong

ប៉ុន្តែ​ការ​បកស្រាយ​មួយ​ដែល​អាច​យក​ជា​ការ​គ្រប់គ្រាន់ គឺ​ក្នុង​បំណង​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្តល់​ដល់​ជីវភាព​រស់នៅ និង​សុខុមាលភាព​ចំពោះ​ទឹកដី​វិញ​ដែល​យើង​នាំ​គ្នា​ធ្វើ​ឱ្យ​កករ​ល្អក់​។ការ​បកស្រាយ​ចុង​ក្រោយ​នេះ គឺ​វា​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ទំនៀមទម្លាប់​ព្រហ្មញ្ញសាសនា​ហើយ​ក៏​ស្រប​ទៅ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ​យើង​។​
Loy Krathong Ceremony

ពិធីបុណ្យ​អុំទូក​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃពេញបូណ៌មី​ខែកត្តិក​ស្រប​ទៅ​នឹង​ពេល​បញ្ចប់​រដូវ​ទឹកជំនន់​ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​បាន​ធ្វើ​ឱ្យ​បឹងបួរ​ទន្លេ​ទាំងឡាយ​ក្លាយទៅជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយ​ក៏​បញ្ជាក់​ថា ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក​ហើយ​ដែល​ទឹកទន្លេ​សាប​ហូរ​ត្រឡប់​មក​វិញ និង​ជា​ក្តី​បញ្ជាក់​ទៀត​ផង​ថា ពេល​នេះ​ស្រូវ​ក្នុង​ស្រែ​កំពុង​តែ​ទុំ​ហើយ​។
Water Festival Flooding

នៅ​ពេល​ដែល​ទឹកទន្លេ​មេគង្គ​លិច​ជន់ ខែសីហា ខែវិច្ឆិកា ទឹកជំនន់​ដ៏​សន្ធឹកសន្ធាប់​ហូរ​ស្រោចស្រព​បឹងបួរ​តាម​រយៈ​ទន្លេសាប​ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង​។​ដល់​រដូវ​ទឹក​ស្រក​ដែល​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ទឹក​បឹងបួរ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​មក​ត្បូង​វិញ​។
Mekong River Flood

ទឹកជំនន់​ទន្លេមេគង្គ ពិសេស​ជំនន់​នៅ​តាម​បឹងបួរ​មាន​ប្រភព​ពី​ប្រទេស​ទី​បេ​ដ៏​សែន​ឆ្ងាយ​បាន​ផ្តល់​ដល់​ជីវភាព​ស្រែ​ចម្ការ​នៅ​ប្រទេស​កម្ពុជា​យើង​។​ដីល្បាប់​ដែល​បាន​ដោយសារ​ទឹកជំនន់ ទន្លេមេគង្គ និង​បឹងបួរ​ទាំងឡាយ​បាន​ធ្វើ​ឱ្យ​ដី​មាន​ជីជាតិ​បង្ក​បាន​នូវ​ធនធាន​សម្បូរ​បែប​។
Tonle Sap River

ដំណាំ​ទាំងឡាយ​ដែល​កសិករ​ខ្មែរ​ធ្វើ​តាម​សង្វា​ក់​នៃ​ទឹកសម្រក​បាន​ផ្តល់​នូវ​ផល​យ៉ាងច្រើន​រាំង​ស្កាត់​គ្រោះ​ទុរភិក្ស​។​ដូច្នេះ​ហើយ​បានជា​ដល់​រដូវ​ទឹកសម្រក​បុរាណ​ខ្មែរ​យើង​ក៏​កំណត់​យក​ថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ខែកត្តិក​រៀង​រាល់​ឆ្នាំ​រៀបចំ​ពិធី​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដើម្បី​សម្តែង​មនោសញ្ចេតនា​ដឹងគុណ​ចំពោះ​ទន្លេមេគង្គ និង​ទន្លេសាប​ដែល​បាន​ផ្តល់​ជីជាតិ​យ៉ាង​សំខាន់​បម្រើ​វិស័យ​កសិកម្ម​។​
Water Festival Celebration

ពិធីបុណ្យ​នេះ​គេ​តែង​ប្រារព្ធ​ធ្វើ​អស់​ថេរវេលា​៣​ថ្ងៃ គឺ​ថ្ងៃ​១៤​កើត ១៥​កើត និង​ថ្ងៃ​១​រោច ខែកត្តិក នៅ​តាម​ដង​ទន្លេសាប និង​កំពង់​ផែ​ព្រះ​បរមរាជវាំង​។
Royal Palace Riverside

ប្រភព​ពិធី​បណ្តែតប្រទីប​គម្ពីរ​ទា​ថា​វង្ស ភាសាបាលី​ចែង​ថា ៖ ព្រះ​ចង្កូម​កែវ​ទាំង​៤​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាន​នៅ​ទី​ទាំង​៤​គឺ ៖ ១-​នៅ​ត្រៃ​ត្រឹ​ង្ស​សួគ៌ ២-​នៅ​ពិភពនាគ ៣-​នៅ​ស្រុក​គ​ន្ធា ៤-​នៅ​ទន្ត​បុ​រះ ក​លិ​.​ង្គ​រដ្ឋ ភាណវារៈ​បាលី​ត្រង់​ពុទ្ធ​ន​មក​ស្ការ​គាថា ចែង​ថា ៖ ស្នាម​ព្រះបាទ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន នៅ​ទី​ទាំង​៥​គឺ ៖ ១-​នៅ​សុវណ្ណ​មា​លិ​កប​ព​ត៌ ២-​នៅ​សុវណ្ណ​ប​ព​ត៌ ៣-​នៅ​សុ​មន​កូដ​ប​ព​ត៌ ៤-​នៅ​យោនក​បុរី ៥-​នៅ​ស្ទឹង​នម្ម​ទា ពាក្យ​សរសើរព្រះបាទ យស​បា​ទេ ទាំង​បាលី​ទាំង​សម្រាយ​ចែង​ថា ៖ ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន​នៅ​ទី​ទាំង​៥​ដូច​ក្នុង​ភាណវារៈ​ដែរ ។
Pratib Floating

ដោយហេតុ​មាន​គម្ពីរ​ដីកា​ជា​ប្រភព​យ៉ាងនេះ​បានជា​ពុទ្ធបរិស័ទ ខេ​មរ​ជាតិ​តែង​ធ្វើ​ពិធី​បណ្តែតប្រទីប នៅ​រាត្រី​ពេញបូណ៌មី​ខែអស្សុជ ក្រោយមក​គេ​ប្រារព្ធ​ធ្វើ​ពិធី​បណ្តែតប្រទីប នៅ​រាត្រី​១៤, ១៥, និង ១​រោច​ខែកត្តិក​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​ពិភពនាគ ព្រះ​ពុទ្ធបាទ​នៅ​ស្ទឹង​នម្ម​ទា និង​នៅ​ទី​ឯទៀត​ៗ​ដូច​ពោល​ខាងលើ ដោយ​ជឿ​ថា ជា​កុសល​យ៉ាង​ធំ​បាន​ផល​យ៉ាង​ប្រសើរ ដើម្បី​សុខ​ចម្រើន​រុងរឿង​ដល់​ខ្លួន​ដល់​រាស្ត្រ និង​ដល់​ប្រទេស​ជាតិ ។
Pratib Ceremony

ប្រភព​ពិធី​បុណ្យសំពះព្រះខែ អកអំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី​អដ្ឋកថា​ចរិយា​បិដក ភាសាបាលី​ចែង​ថា ៖ ក្នុង​ដើម​ភទ្ទកប្ប​នេះ​ព្រះ​បរម​ពោធិសត្វ​នៃ​យើង​ទ្រង់​យោង​យកកំណើត​ជាស​ស​បណ្ឌិត កំណើត​ជា​ទន្សាយ ថ្ងៃមួយ​ខែពេញបូណ៌មី សស​បណ្ឌិត បាន​អធិដ្ឋាន​ឧបោសថសីល​ហើយ​ឧទ្ទិស​ស​មំសៈ​ជា​ទាន​បរម​ត្ត​បារមី​ដើម្បី​បំពេញ ពោធិសម្ភារ​ឱ្យ​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។
Saluting the Moon

ព្រះ​ឥន្ទ​បាន​ទ្រង់​ជ្រាប​ពី​ហេតុការណ៍​នោះ​ក៏​ទ្រង់​កាឡា​ព្រះ​អង្គជា​ព្រាហ្មណ៍​ចាស់​មក​សុំ​មំ​សា សស​បណ្ឌិត​ជា​អាហារ ។ សស​បណ្ឌិត​ពោធិសត្វ​បានឱ្យ​ព្រា​ហ្ម​ចាស់​នោះ​បង្កាត់ភ្លើង​ភ្នក់ ហើយ​ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ សស​បណ្ឌិត ក៏​រលាស់​ខ្លួន​បី​ដង​ដើម្បី​ឱ្យ​សត្វល្អិត​ដែល​ជាប់​នឹង​រោម​ជ្រុះ​ចេញ រួច​ក៏​លោត​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​ភ្លាម ។
Ork Ambok

អស្ចារ្យ​ភ្លើង​នោះ​ពុំ​បាន​ឆេះ សស​បណ្ឌិត​សោះ ឥន្ទព្រាហ្មណ៍ ក៏​ស្ទុះ​ទៅ​ព​ព្រះ ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាងសិលា​គូររូប​ទន្សាយ ហើយ​ឥន្ទព្រាហ្មណ៍ អធិដ្ឋាន​ថា​«​សូម​ឱ្យ​រូប​ទន្សាយ​ពោធិសត្វ​ដែល​យើងខ្ញុំ​គូរ​នេះ​នៅ ជាប់​រហូត​ដល់ទី​បំផុត​កប្ប​» ។
Rabbit on the Moon

ដោយ​អានុភាព​ទាន​បរម​ត្ត​បារមី​នៃ ព្រះ​ពោធិសត្វ​ផង និង​សេចក្តី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​មណ្ឌល​ព្រះ​ចន្ទ​រហូត​ដល់​សព្វថ្ងៃ ។​ដោយ​មាន​ជំនឿ​តាម​រយៈ​រឿង​នេះ​ហើយ បានជា​នៅ​វេលា​រាត្រី​ពេញបូណ៌មី​ខែកត្តិក​រៀង​រាល់​ឆ្នាំ​ខ្មែរ​យើង​យកនំ​ចំណី មាន​អំបុក ចេក ជាដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា​ពិធី​បុណ្យសំពះព្រះខែ អកអំបុក ៕
Khmer Traditional Food
Cambodian Water Festival
Water Festival in Phnom Penh
Water Festival Celebration Night
Water Festival Boat Race
Water Festival Decorated Boat
Water Festival Boats
Water Festival Boats on River
Loy Krathong Floating Lanterns
Loy Krathong Lighting
Water Festival Landscape
Water Festival Scene

administrator