សមត្ថកិច្ចខណ្ឌជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ២ករណី នៅស្រុកបាធាយ រឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន!

សមត្ថកិច្ចខណ្ឌជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ២ករណី នៅស្រុកបាធាយ រឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន!

កំពង់ចាម៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងកម្លាំងជំនាញមូលដ្ឋាន បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំចំនួន ២ ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

មន្ត្រីជំនាញបានបញ្ជាក់ថា ទីតាំងចុះបង្ក្រាប គឺនៅចំណុចព្រែកអូរម៉ាល់ ស្ថិតក្នុងឃុំបាធាយ ស្រុកបាធាយ។ ក្នុងករណីទី១ កម្លាំងជំនាញបានរុះរើរបាំងផ្ចិតព្រែកខុសច្បាប់មួយកន្លែង ប្រវែង ១៥ម៉ែត្រ ព្រមទាំងបង្គោលចម្រឹងចំនួន ៣៥ដើម។

រីឯករណីទី២ វិញ សមត្ថកិច្ចបានប្រមូលឧបករណ៍នេសាទលូស្បៃមុងចំនួន ៣មាត់ របាំងស្បៃមុងប្រវែង ៤៥ម៉ែត្រ និងបង្គោលចម្រឹងចំនួន ២៥ដើម។ ក្រោយពីប្រមូលឧបករណ៍ខុសច្បាប់ទាំងនេះ ក៏បានចាក់លែងត្រីចម្រុះប្រមាណ ១គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផល។

ប្រតិបត្តិការនេះ ជាសារមួយទៅកាន់ជនល្មើសនេសាទទាំងអស់ ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់ ដើម្បីចូលរួមថែរក្សា និងអភិរក្សធនធានជលផលធម្មជាតិរបស់យើង សម្រាប់ប្រយោជន៍យូរអង្វែង។

administrator

Related Articles