Snoop Dogg ទទូច​ឲ្យ​ក្លិប Celtic នាំយក​គ្រូបង្វឹក Ange Postecoglou ត្រឡប់​មកវិញ​!

Snoop Dogg ទទូច​ឲ្យ​ក្លិប Celtic នាំយក​គ្រូបង្វឹក Ange Postecoglou ត្រឡប់​មកវិញ​!

តារារ៉េបដ៏ល្បីល្បាញរបស់អាមេរិក Snoop Dogg បានចូលរួមជាមួយសំណូមពររបស់អ្នកគាំទ្រជាច្រើន ដែលចង់ឃើញអតីតគ្រូបង្វឹកជនជាតិអូស្ត្រាលី លោក Ange Postecoglou ត្រឡប់មកដឹកនាំក្លិបយក្ស Celtic វិញ បន្ទាប់ពីលោក Brendan Rodgers បានចាកចេញពីតំណែង។

ការចាកចេញរបស់លោក Rodgers បានកើតឡើងចំពេលដែលក្លិប Celtic កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងជុំវិញលទ្ធផលមិនល្អ រួមទាំងការបរាជ័យក្នុងការប្រកួតវគ្គជម្រុះ Champions League ដោយសារក្លិប Kairat Almaty របស់កាហ្សាក់ស្ថាន និងការចាញ់ក្នុងលីគ 3-1 ក្រោមថ្វីជើងក្រុម Hearts ដែលធ្វើឱ្យក្រុមជើងឯកស្កុតឡែនមួយនេះជួបការលំបាកក្នុងការប្រជែងដណ្តើមពាន។

Celtic Football Club

បច្ចុប្បន្ន លោក Martin O’Neill ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Celtic ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន។ ចាប់តាំងពីលោកចូលមកដឹកនាំ បុរសជនជាតិអៀរឡង់ខាងជើងរូបនេះបានដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះក្នុងលីគ 4-0 លើក្រុម Falkirk និងជ័យជម្នះ 3-1 លើគូប្រជែង Rangers ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Scottish League Cup ។

Snoop Dogg ដែលជាតារាហ៊ីបហប់ល្បីល្បាញទូទាំងពិភពលោក និងជាអ្នកគាំទ្រក្លិប Celtic អស់រយៈពេលជាច្រើនឆ្នាំ បានសម្តែងការគាំទ្រចំពោះ Postecoglou ដោយលើកឡើងថា អ្នកគាំទ្រពិតជាចង់ឃើញលោកមកកាន់តំណែងនៅ Celtic បន្ទាប់ពីត្រូវបានបណ្តេញចេញពីក្លិប Nottingham Forest កាលពីខែមុន។ គួររំលឹកផងដែរថា Snoop Dogg ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាគាត់ស្រលាញ់វិស័យកីឡាបាល់ទាត់ ហើយថែមទាំងបានក្លាយជាអ្នកវិនិយោគនៅក្នុងក្លិប Swansea City កាលពីដើមឆ្នាំនេះទៀតផង។

administrator

Related Articles