ភ្ញៀវទេសចរចិនខេត្តជាំងស៊ូ សម្រុកមកកម្ពុជា ក្រោយលង់ស្នេហ៍ «ពិធីបុណ្យកម្ពុជា»!

ភ្ញៀវទេសចរចិនខេត្តជាំងស៊ូ សម្រុកមកកម្ពុជា ក្រោយលង់ស្នេហ៍ «ពិធីបុណ្យកម្ពុជា»!

ប្រជាជនចិន ជាពិសេសពីខេត្តជាំងស៊ូ កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកកម្សាន្តនៅកម្ពុជា បន្ទាប់ពីបានរីករាយយ៉ាងសប្បាយរីករាយជាមួយព្រឹត្តិការណ៍ «ពិធីបុណ្យកម្ពុជា»។ នេះបើយោងតាមការប្រកាសរបស់ផេកផ្លូវការក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
Cambodia Festival
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសម្ពោធព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជា តាមរយៈការសម្តែងសិល្បៈ «ពិធីបុណ្យកម្ពុជា» ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅសាលពិព័រណ៌អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឥស្សរជនសំខាន់ៗដូចជា ឯកឧត្តម Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ រួមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗជាច្រើននៅក្នុងខេត្តជាំងស៊ូ និងបណ្ដាខេត្តដទៃទៀតមកពីប្រទេសចិន។
Cambodia Festival
មិនតែប៉ុណ្ណោះ ក៏មានវត្តមានអ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសប្រមាណ ៣០០ នាក់ផងដែរ។
Cambodia Festival
ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការសម្តែងសិល្បៈនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិនដែលបានអញ្ជើញចូលរួមទស្សនា អំពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
Cambodia Festival
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីកាលានុវត្តភាពវិនិយោគដ៏ធំធេងនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពខ្ពស់ និងយន្តការលើកទឹកចិត្តដ៏គួរឲ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
Cambodia Festival
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីការធានាសុខសុវត្ថិភាពពេញលេញដល់ភ្ញៀវទេសចរអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវយ៉ាងទទូចដល់ប្រជាជនចិន និងអន្តរជាតិទាំងអស់ ឲ្យមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង ដើម្បីស្វែងយល់ពីមន្តស្នេហ៍នៃព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ។
Cambodia Festival

administrator

Related Articles