ចិនពង្រីក​ការលើកលែង​ទិដ្ឋាការ​ដល់​បារាំង និង​ប្រទេស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ ២០២៦ ព្រមទាំង​បន្ថែម​ស៊ុយអែត​ទៀត!

ចិនពង្រីក​ការលើកលែង​ទិដ្ឋាការ​ដល់​បារាំង និង​ប្រទេស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ ២០២៦ ព្រមទាំង​បន្ថែម​ស៊ុយអែត​ទៀត!

អន្តរជាតិ ៖ ថ្ងៃទី ៣ ខែវិច្ឆិកា នេះ បើតាមការប្រកាសរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ដើម្បីពង្រីកការបើកទូលាយកម្រិតខ្ពស់ និងបន្តសម្រួលដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ប្រទេសចិនបានសម្រេចចិត្តបន្តពន្យារពេលការលើកលែងទិដ្ឋាការសម្រាប់ប្រទេសបារាំង និងបណ្ដាប្រទេសមួយចំនួនទៀត រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។

លើសពីនេះ រដ្ឋាភិបាលចិនក៏នឹងចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រទេសស៊ុយអែតផងដែរ ដោយអនុវត្តចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ សេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិននៅថ្ងៃដដែលនោះ បានបញ្ជាក់ថា អ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសទាំងនេះ អាចចូលទៅកាន់ប្រទេសចិនដោយមិនចាំបាច់ស្នើសុំទិដ្ឋាការឡើយ សម្រាប់ការធ្វើអាជីវកម្ម ទេសចរណ៍ សួរសុខទុក្ខសាច់ញាតិ ទស្សនកិច្ច ផ្លាស់ប្តូរ ឬឆ្លងកាត់ ដែលមានរយៈពេលស្នាក់នៅមិនលើសពី ៣០ ថ្ងៃ។

ទោះជាយ៉ាងណា សម្រាប់អ្នកដំណើរណាដែលមិនសមស្របតាមលក្ខខណ្ឌនៃការលើកលែងទិដ្ឋាការនេះ នៅតែតម្រូវឱ្យស្នើសុំទិដ្ឋាការជាធម្មតា មុនពេលចូលទៅកាន់ដែនដីចិន។

ប្រភព ៖ សិលា

administrator

Related Articles