ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយបង្ហាញថា ព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ដែលបានវិវត្តទៅជាព្យុះសង្ឃរា មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បណ្តាលឲ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្រាប់ស្ថានភាពធាតុអាកាសលម្អិត រួមមាន៖
**១-តំបន់វាលទំនាប៖**
* សីតុណ្ហភាពអប្បបរមា ២១°C និងអតិបរមា ២៩°C។
* ខ្យល់បក់ពីទិសឦសាន និងបូព៌ា ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
**២-តំបន់ខ្ពង់រាប៖**
* សីតុណ្ហភាពអប្បបរមា ២១°C និងអតិបរមា ២៨°C។
* ខ្យល់បក់ពីទិសបូព៌ា និងអាគ្នេយ៍ ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។
**៣-តំបន់មាត់សមុទ្រ៖**
* សីតុណ្ហភាពអប្បបរមា ២១°C និងអតិបរមា ២៨°C។
* ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។
* រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០.៥០ម៉ែត្រ និងអតិបរមា ១.៧៥ម៉ែត្រ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។
