ព្យុះកាលម៉េហ្គី អាចនឹងមកដល់កម្ពុជានៅថ្ងៃទី៨ វិច្ឆិកា! ក្រសួងធនធានទឹក ប្រកាសពីស្ថានភាពធាតុអាកាស។

ព្យុះកាលម៉េហ្គី អាចនឹងមកដល់កម្ពុជានៅថ្ងៃទី៨ វិច្ឆិកា! ក្រសួងធនធានទឹក ប្រកាសពីស្ថានភាពធាតុអាកាស។

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ព្យុះ​ទី​២៥ ឈ្មោះ​កាល​ម៉េ​ហ្គី នៅ​មិន​ទាន់​បង្ក​ការ​រំខាន​ខ្លាំង​ដល់​ពិធីបុណ្យ​អុំទូក​នា​ពេល​បច្ចុប្បន្ន​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​ឥទ្ធិពល​នៃ​ព្យុះ​នេះ អាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ខាង​មុខ ។

Weather Update Cambodia

យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ដល់​២១​អង្សា​សេ ចំណែក​សីតុណ្ហភាព​អតិបរមា​គឺ​២៩​អង្សា​សេ ។ ជាមួយ​គ្នា​នេះ ក៏​មាន​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ពី ២៥​% ទៅ ៣៥​% ប៉ុណ្ណោះ ។

សម្រាប់​តំបន់​ខ្ពង់រាប ក្រសួង​បាន​បញ្ជាក់​ថា នឹង​មាន​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ត្រឹម​២៥​% ។ ចំណែក​តំបន់​ទំនាប​កណ្តាល​មាន​៣០​% និង​តំបន់​មាត់សមុទ្រ​មាន​៣៥​% ។ រលក​សមុទ្រ​ក៏​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កម្ពស់​ពី​កន្លះ​ម៉ែត្រ​ទៅ ១,៧៥​ម៉ែត្រ​ប៉ុណ្ណោះ ។

សេចក្តីជូនដំណឹង​ចុង​ក្រោយ​របស់​ក្រសួង​ធនធានទឹក​បាន​បង្ហាញ​ថា ព្យុះ​កាល​ម៉េ​ហ្គី​កំពុង​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរា ហើយ​នឹង​ជះ​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ដែល​បក់​លើ​សមុទ្រ​អាន​ដា​ម៉ាន់ សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​កម្ពុជា និង​អាង​ទន្លេមេគង្គ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ឥទ្ធិពល​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

administrator

Related Articles