រឿងភ្ញាក់ផ្អើល! ជនសង្ស័យជួញដូរគ្រឿងញៀនគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូ និងថ្នាំញៀនរាប់សិបកញ្ចប់ នៅភ្នំស្រួច

រឿងភ្ញាក់ផ្អើល! ជនសង្ស័យជួញដូរគ្រឿងញៀនគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូ និងថ្នាំញៀនរាប់សិបកញ្ចប់ នៅភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ករណីបង្រ្កាបគ្រឿងញៀនដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជនសង្ស័យម្នាក់បានគេចខ្លួនបាត់ស្រមោល ខណៈកម្លាំងនគរបាលចុះទៅដល់ទីតាំង។ យ៉ាងណាមិញ ម៉ូតូមួយគ្រឿង និងថ្នាំញៀនចំនួនមួយកញ្ចប់ធំត្រូវបានបន្សល់ទុកជាភស្តុតាង។ គ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោងប្រមាណ ១៦ និង ៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងរោង បានចុះស្រាវជ្រាវតាមវិធានការជំនាញ រហូតកំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ ដែលតែងតែប្រើប្រាស់ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1L-5862។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងដែលជនសង្ស័យកំពុងធ្វើសកម្មភាព ជននេះបានដឹងខ្លួនទាន់ ក៏គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល ដោយបន្សល់ទុកមធ្យោបាយម៉ូតូនៅកន្លែងកើតហេតុ។ នៅក្នុងម៉ូតូដែលបន្សល់ទុកនោះ សមត្ថកិច្ចបានត្រួតពិនិត្យ និងរកឃើញម្សៅក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់ធំ ដែលសង្ស័យជាសារធាតុញៀនខុសច្បាប់ ត្រូវបានលាក់ទុកយ៉ាងល្អិតល្អន់នៅក្នុងប្រអប់ដាក់អាគុយម៉ូតូ។ ម៉ូតូ និងគ្រឿងញៀន

បច្ចុប្បន្ន វត្ថុតាងរួមទាំងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្ត៕ វត្ថុតាង

administrator

Related Articles