G20៖ វិសមភាពសកលកំពុងតានតឹង! សហគមន៍អន្តរជាតិត្រូវរួមគ្នាឆ្លើយតបជាបន្ទាន់

G20៖ វិសមភាពសកលកំពុងតានតឹង! សហគមន៍អន្តរជាតិត្រូវរួមគ្នាឆ្លើយតបជាបន្ទាន់

អន្តរជាតិ ៖ គណៈកម្មាធិការអ្នកជំនាញការឯករាជ្យពិសេសមួយរបស់ក្រុមប្រទេស G20 កាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានចេញផ្សាយរបាយការណ៍ដ៏គួរឲ្យបារម្ភមួយ ដោយអំពាវនាវជាបន្ទាន់ឲ្យសហគមន៍អន្តរជាតិទាំងមូលរួមគ្នាឆ្លើយតបនឹងបញ្ហាវិសមភាពសកល ដែលកំពុងតែរីករាលដាល និងមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។

របាយការណ៍នេះបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសចំនួន ៨៣% ដែលមានចំនួនប្រជាជនសរុបស្មើនឹង ៩០% នៃពិភពលោកទាំងមូល បានធ្លាក់ចូលក្នុងលក្ខខណ្ឌនៃនិយមន័យ “វិសមភាពកម្រិតខ្ពស់” របស់ធនាគារពិភពលោក។ ទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានបង្ហាញថា ចន្លោះពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៤ ចំនួនប្រជាជន ១% ដែលធូរធារបំផុតនៅលើពិភពលោក បានស្រូបយកទ្រព្យសម្បត្តិកើនឡើងថ្មីរហូតដល់ទៅ ៤១% ពោលគឺស្មើនឹង ១,៣ លានដុល្លារអាមេរិក ជាមធ្យមក្នុងមនុស្សម្នាក់ៗ។

ផ្ទុយទៅវិញ ចំនួនប្រជាជន ៥០% ដែលក្រីក្របំផុត ទទួលបានទ្រព្យសម្បត្តិកើនឡើងថ្មីត្រឹមតែ ១% ប៉ុណ្ណោះ ដែលគិតជាមធ្យមត្រឹម ៥៨៥ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ៗ។ របាយការណ៍ក៏បានបន្ថែមថា ទោះបីជាគម្លាតខាងប្រាក់ចំណូលបុគ្គលនៅទូទាំងពិភពលោកត្រូវបានបង្រួមបន្តិចបន្តួចក្រោមការជំរុញនៃកំណើនសេដ្ឋកិច្ចចិនក្ដី ក៏គម្លាតប្រាក់ចំណូលរវាងប្រទេសរីកលូតលាស់ និងប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តធំសម្បើមយ៉ាងខ្លាំង។ នេះជាការអំពាវនាវមួយដ៏សំខាន់សម្រាប់មេដឹកនាំពិភពលោកក្នុងការពិចារណា និងចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយគម្លាតដ៏ជ្រៅនេះ។

administrator

Related Articles