គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតជាង ១ពាន់នាក់ត្រឹម ៩ខែ! តើសាហេតុអ្វីខ្លះ?

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតជាង ១ពាន់នាក់ត្រឹម ៩ខែ! តើសាហេតុអ្វីខ្លះ?

របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន ១.០៦២​នាក់។ ទោះបីជា​តួលេខ​នេះ​មានការ​ថយ​ចុះ​ប្រមាណ ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដែលមាន​អ្នក​ស្លាប់ ១.១៥៨​នាក់​ក៏ដោយ ក៏​នៅតែ​ជា​ចំនួន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

ក្រៅពី​ការបាត់បង់​ជីវិត អ្នករងរបួស​ក៏មាន​ចំនួន​ច្រើន​ផងដែរ ដោយមាន ២.២៥៦​នាក់​ក្នុង​អំឡុង​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំនេះ។ តួលេខ​នេះ​បាន​ធ្លាក់ចុះ ២៤% បើ​ធៀប​នឹង ២.៩៦២​នាក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។
គ្រោះថ្នាក់ចរាចរណ៍

គួរឲ្យ​កត់សម្គាល់ អ្នក​ស្លាប់​ប្រមាណ ៨៣១​នាក់ ឬ ៧៨% នៃ​ចំនួន​សរុប គឺជា​អ្នកបើកបរ​យានយន្ត ហើយ​ក្នុងចំណោម​អ្នកបើកបរ​ទាំងនោះ ៦១% មិនបាន​ពាក់មួកសុវត្ថិភាព​នោះទេ។

មូលហេតុ​ចម្បងៗ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ការមិន​គោរព​សិទ្ធិ​អាទិភាព ការបត់​ឆ្វេង​មិន​ប្រយ័ត្ន ការជែង​ដោយ​មិន​ប្រុងប្រយ័ត្ន ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ទាំង​ងងុយដេក។

ជា​មធ្យម គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រហែល ៤​នាក់​ក្នុង​មួយថ្ងៃ និង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៤៦៦​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ទាំងអស់នេះ​ជា​តួលេខ​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​កាន់តែ​ប្រសើរ​ទៅ​មុខ​ទៀត។

administrator

Related Articles