ហ្វីលីពីនរងគ្រោះធ្ងន់ធ្ងរ! ព្យុះ Kalmaegi សម្លាប់មនុស្សជាង ៥០នាក់ និងប៉ះពាល់ប្រជាជនរាប់សែននាក់

ហ្វីលីពីនរងគ្រោះធ្ងន់ធ្ងរ! ព្យុះ Kalmaegi សម្លាប់មនុស្សជាង ៥០នាក់ និងប៉ះពាល់ប្រជាជនរាប់សែននាក់

ហ្វីលីពីន ៖ ព្យុះទីហ្វុង Kalmaegi បាននិងកំពុងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសហ្វីលីពីន ដោយបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងជះឥទ្ធិពលដល់ប្រជាជនរាប់សែននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន។

គិតត្រឹមម៉ោង ៦:០០ព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា របាយការណ៍បានឲ្យដឹងថា ព្យុះទីហ្វុង Kalmaegi បានសម្លាប់មនុស្សចំនួន ៥២នាក់ និងបន្សល់ទុកមនុស្ស ១៣នាក់ទៀតបាត់ខ្លួន។ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយសារព្យុះនេះមានច្រើនជាង ៧សែននាក់ ដែលតម្រូវឲ្យមានការជួយសង្គ្រោះជាបន្ទាន់។

ផលប៉ះពាល់ព្យុះ Kalmaegi នៅហ្វីលីពីន

របាយការណ៍បន្តថា ព្យុះទីហ្វុង Kalmaegi បានបង្កឲ្យមានគ្រោះទឹកជំនន់រហូតដល់ ៥០កន្លែងនៅទូទាំងប្រទេសហ្វីលីពីន។ ក្រុង និងស្រុកចំនួន ៥៣ ត្រូវបានប្រកាសដាក់ក្នុងស្ថានភាពគ្រោះមហន្តរាយធ្ងន់ធ្ងរ ដើម្បីងាយស្រួលក្នុងការចាត់វិធានការសង្គ្រោះ និងស្តារឡើងវិញ។

ជាលទ្ធផល សាលារៀននៅតាមក្រុង និងស្រុកចំនួន ៥៩៣ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន។ លើសពីនេះ អាជីវកម្ម និងការងារនៅតាមក្រុង និងស្រុកចំនួន ៤០៦ ក៏ត្រូវបានផ្អាកដំណើរការផងដែរ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យ។

ប្រភព ៖ (CCFR)

administrator

Related Articles