ជំហរម៉ឺងម៉ាត់! លោកបណ្ឌិត គិន ភា អះអាងថា ថៃត្រូវប្រគល់ប្រាសាទខ្មែរមកវិញ មុន ICJ កាត់សេចក្តី

ជំហរម៉ឺងម៉ាត់! លោកបណ្ឌិត គិន ភា អះអាងថា ថៃត្រូវប្រគល់ប្រាសាទខ្មែរមកវិញ មុន ICJ កាត់សេចក្តី

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នេះបានបញ្ជាក់ជំហរម៉ឺងម៉ាត់ថា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី គឺជារបស់ខ្មែរសុទ្ធសាធ ដែលស្ថិតក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាបានដាក់បណ្ដឹងករណីទាំងបួននេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់ហើយ តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនអាចបន្តអះអាង ឬកាន់កាប់ប្រាសាទទាំងនេះជារបស់ខ្លួនតទៅទៀតបានឡើយ។ លោកបណ្ឌិតបានទាមទារឲ្យភាគីថៃត្រូវតែប្រគល់ប្រាសាទទាំងអស់នេះមកឲ្យកម្ពុជាវិញ មុនពេលដែលតុលាការអន្តរជាតិធ្វើការសម្រេចជាស្ថាពរ។

ជាមួយគ្នានេះ សហគមន៍អន្តរជាតិនឹងថ្កោលទោសយ៉ាងខ្លាំងក្លា ប្រសិនបើថៃនៅតែបន្តប្លន់ និងឈ្លានពានយកប្រាសាទខ្មែរ និងទឹកដីខ្មែរបែបនេះ។ ទង្វើនេះនឹងធ្វើឲ្យប្រទេសថៃទទួលនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។

កម្ពុជាគ្មានកាតព្វកិច្ចចរចាជាមួយចោរលួចប្រាសាទរបស់ខ្លួនឯងនោះទេ ព្រោះនេះជាបូរណភាពទឹកដីខ្មែរដែលមិនអាចកាត់ថ្លៃបាន។

administrator

Related Articles