ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR កាលពីថ្ងៃទី៥ ខែវិច្ឆិកា វេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៨ បានចេញផ្សាយ «របាយការណ៍ស្តីពីការបើកចំហនៃពិភពលោកឆ្នាំ២០២៥» ដែលបង្ហាញពីនិន្នាការសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល។

របាយការណ៍នេះបានគូសបញ្ជាក់ថា ជំហាននៃការបើកចំហរទីផ្សារងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ កំពុងត្រូវបានពន្លឿនគួរឱ្យកត់សម្គាល់។ ការវិវឌ្ឍនេះបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) កាន់តែស៊ីជម្រៅ និងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយផលប្រយោជន៍រួម និងបរិយាប័ន្ន។ ទាំងអស់នេះបានបន្ថែមនូវកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសកលប្រកបដោយចីរភាព។
របាយការណ៍ដដែលបានបង្ហាញទៀតថា ខណៈពេលដែលកម្លាំងជំរុញការបើកចំហរតាមបែបប្រពៃណីមានការធ្លាក់ចុះ ទីផ្សារងើបឡើងវិញ និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានក្លាយជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការគាំពារការបើកចំហនៃពិភពលោកនាពេលបច្ចុប្បន្ន។ នេះបង្ហាញពីការផ្លាស់ប្តូរទស្សនៈវិស័យ និងតួនាទីក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។
ជាពិសេស ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ បរិយាកាសបើកចំហរបស់ប្រទេសចិនទទួលបានការចាប់អារម្មណ៍ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។ ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការបើកចំហ បានរួមចំណែកយ៉ាងធំធេងដល់ស្ថិរភាព និងការរីកចម្រើននៃសេដ្ឋកិច្ចសកល។
ដោយ៖ តារា
