កម្ពុជាចូលរួមកិច្ចប្រជុំសំខាន់នៅចិន ជំរុះកិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

កម្ពុជាចូលរួមកិច្ចប្រជុំសំខាន់នៅចិន ជំរុះកិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ប្រទេសចិន៖ លោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា (គ.ជ.គ.ម.) និងជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន (BRIDRREM) ឆ្នាំ២០២៥។

កិច្ចប្រជុំដ៏សំខាន់នេះ រៀបចំឡើងចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លោក គីម វីរៈ ក៏បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត រួមមានកិច្ចប្រជុំក្រុមប្រឹក្សា និងកិច្ចប្រជុំដែលមានប្រធានបទធំៗចំនួន ០៣ ផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោក វ៉ាង ឈាងឈី (H.E. Wang Xiangxi) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់សរុបចំនួន ១៩០ នាក់ មកពីប្រទេសជាសមាជិក និងដៃគូរបស់ក្របខណ្ឌ BRIDRREM ព្រមទាំងអង្គការអន្តរជាតិថ្នាក់តំបន់ និងតំណាងក្រសួងស្ថាប័នសំខាន់ៗក្នុងស្រុកជាច្រើនរូប។

គោលបំណងចម្បងនៃកិច្ចប្រជុំគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៣ រួមមាន៖
១. ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ, សុវត្ថិភាពនៅកន្លែងការងារ និងការឆ្លើយតបគ្រោះអាសន្នចំពោះគ្រោះមហន្តរាយ។

២. ការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយនានា។

៣. ការទប់ស្កាត់ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការត្រៀមរៀបចំ, ការឆ្លើយតបគ្រោះអាសន្ន និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។


កិច្ចសហប្រតិបត្តិការទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាសុវត្ថិភាព និងនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍តំបន់។

ដោយ ៖ សិលា

administrator

Related Articles