សិក្ខាសាលាចិន-អាស៊ាន ផ្តោតលើអភិបាលកិច្ច និងអរិយធម៌អាស៊ី បើកធ្វើនៅណាននីង

សិក្ខាសាលាចិន-អាស៊ាន ផ្តោតលើអភិបាលកិច្ច និងអរិយធម៌អាស៊ី បើកធ្វើនៅណាននីង

ទីក្រុងណាននីង៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា សិក្ខាសាលាដ៏សំខាន់មួយស្ដីពី «សាលារដ្ឋបាល និងធនាគារគំនិត ចិន-អាស៊ាន» ត្រូវបានបើកធ្វើឡើងយ៉ាងមហោឡារឹក នៅក្នុងក្រុងណាននីង ភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន។

លោក វ៉េ តាវ មេដឹកនាំរដ្ឋាភិបាលខេត្តក្វាងស៊ី បានជួបសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយប្រតិភូចូលរួម ហើយលោក សុន តា វ៉ៃ ប្រធានក្រុមប្រឹក្សាប្រឹក្សាផ្នែកនយោបាយខេត្តក្វាងស៊ី ក៏បានចូលរួមក្នុងពិធីបើក និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យផងដែរ។

តំណាងចំនួន ១០ រូប បានធ្វើបទបង្ហាញដោយឡែកពីគ្នា ក្រោមប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍គឺ «អភិបាលកិច្ចជាតិ និងអរិយធម៌អាស៊ី»។ ពួកគេបានចែករំលែកនូវទស្សនៈ និងលទ្ធផលនៃការអនុវត្តជាក់ស្តែងរបស់ប្រទេសរៀងៗខ្លួន ក្នុងការជំរុញការធ្វើទំនើបកម្មប្រព័ន្ធ និងសមត្ថភាពអភិបាលកិច្ចនៃអរិយធម៌ប្រពៃណីអាស៊ី។

ប្រតិភូទាំងអស់បានបញ្ជាក់ថា សិក្ខាសាលាលើកនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាពមួយ ដើម្បីអនុវត្តនូវសមិទ្ធផលនៃកិច្ចប្រជុំមេដឹកនាំចិន-អាស៊ាន។ គោលបំណងចម្បងគឺជំរុញការកសាងបណ្ដាញសហប្រតិបត្តិការរវាងសាលារដ្ឋបាល និងធនាគារគំនិតចិន-អាស៊ាន បង្កើនការសិក្សា ការផ្លាស់ប្ដូរ ការបណ្ដុះបណ្ដាល និងកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ក្នុងវិស័យអភិបាលកិច្ច។

តាមរយៈនេះ សិក្ខាសាលាបានផ្ដល់នូវការគាំទ្រទាំងតម្រិះប្រាជ្ញា និងគំនិតឯកភាពសម្រាប់ការពង្រឹងការកសាងសហគមន៍រួមវាសនាចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ។

ដោយ៖ តារា

administrator

Related Articles