(សៀមរាប) ៖ ខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត ក្នុងអំឡុងពេលពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជិត ២០ម៉ឺននាក់ មកកម្សាន្តយ៉ាងគគ្រឹកគគ្រេង។ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។


នៅពេលថ្ងៃ បរិយាកាសតាមដងស្ទឹងសៀមរាបពោរពេញដោយសំឡេងហ៊ោកញ្ជ្រៀវយ៉ាងអឺងកង ពីសំណាក់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្ត។ ក្រុមចំណុះទូកនីមួយៗបានបង្ហាញពីសាមគ្គីភាព និងកម្លាំងពលំ រុញច្រានទូករបស់ខ្លួនទៅមុខ ធ្វើឲ្យទស្សនិកជនមានអារម្មណ៍រំភើបជាមួយគ្រប់ចលនា។


លុះដល់ពេលរាត្រី ឆាកបានប្រែក្លាយជាទីលាននៃផ្ទាំងទស្សនីយភាពសិល្បៈចម្រុះដ៏ត្រជាក់ភ្នែក និងប្លែកអារម្មណ៍។ ការសម្ដែងចាប៉ីដងវែងឆ្លងឆ្លើយ ល្បុក្កតោ និងល្ខោនបាសាក់ សុទ្ធតែជាទម្រង់សិល្បៈដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ GANZBERG មិនត្រឹមតែរៀបចំព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរដ៏ផូរផង់ទៀតផង។


អ្វីដែលកាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍នោះ គឺ GANZBERG មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងមានការចែកអំបុក ១០០ គីឡូក្រាម សម្រាប់អ្នកទស្សនាដែលអង្គុយកន្ទេល និងជ្រូកអាំងហ្វ្រី ១០០ តុដំបូង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិទាំងអស់។ កាយវិការដ៏សប្បុរសនេះ ពិតជាបានបន្ថែមភាពកក់ក្តៅ និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់គ្រប់គ្នា។



