ខេត្តព្រះសីហនុ! ភ្ញៀវទេសចរជិត ៣២ម៉ឺននាក់ មកកម្សាន្តក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ កើនឡើងជាង ៣%

ខេត្តព្រះសីហនុ! ភ្ញៀវទេសចរជិត ៣២ម៉ឺននាក់ មកកម្សាន្តក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ កើនឡើងជាង ៣%

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញរបាយការណ៍បង្ហាញថា ខេត្តជាប់មាត់សមុទ្រមួយនេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៣២១.០៧៦នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ តួលេខនេះបានកើនឡើង ៣,០៨% បើធៀបនឹងឆ្នាំ២០២៤។ទេសភាពខេត្តព្រះសីហនុក្នុងចំណោមភ្ញៀវសរុប ភ្ញៀវជាតិមានចំនួន ៣១២.៤៧៨នាក់ កើនឡើង ២,៩៩% ខណៈភ្ញៀវបរទេសមានចំនួន ៨.៥៩៨នាក់ កើនឡើងរហូតដល់ ៦,២៧%។ នេះសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាពនៃខេត្តព្រះសីហនុ កាន់តែកើនឡើងសម្រាប់ភ្ញៀវអន្តរជាតិផងដែរ។ភ្ញៀវទេសចររបាយការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរដែលបានទៅកម្សាន្តតាមបណ្ដាឆ្នេរ និងរមណីយដ្ឋាននានា មានចំនួនសរុប ៣១៥.៩៩៧នាក់ កើនឡើង ៣,១០%។ ក្នុងនោះ ភ្ញៀវជាតិមាន ៣០៩.៩៣៨នាក់ កើនឡើង ៣,០៦% និងភ្ញៀវបរទេស ១.៩៩៧នាក់ កើនឡើង ៥,១៣%។ឆ្នេរខ្សាច់ខេត្តព្រះសីហនុអ្វីដែលគួរឱ្យកត់សម្គាល់ ភ្ញៀវដែលបានធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានចំនួន ១៤ជើង ស្មើនឹងភ្ញៀវសរុប ១.៣០៨នាក់ ដែលជាការកើនឡើងដ៏ខ្ពស់រហូតដល់ ៧៦,៩៩%។ព្រលានយន្តហោះចំណែកឯភ្ញៀវទេសចរដែលបានទៅកម្សាន្តតាមបណ្ដាកោះនានា មានចំនួនសរុប ៣.៧៧១នាក់។កោះនៅព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ បន្ត៖ ការកើនឡើងនេះ បង្ហាញពីសក្ដានុពលទេសចរណ៍ដ៏ខ្លាំងក្លារបស់ខេត្តព្រះសីហនុ។ ទាំងភ្ញៀវជាតិ និងអន្តរជាតិនៅតែបន្តជ្រើសរើសខេត្តមួយនេះ ជាគោលដៅសំខាន់សម្រាប់ថ្ងៃឈប់សម្រាក និងពិធីបុណ្យនានា។

ដោយ៖ តារា

administrator

Related Articles