TUI Group ប្តេជ្ញាបន្តវិនិយោគ និងគាំទ្រវិស័យទេសចរណ៍កម្ពុជា!

TUI Group ប្តេជ្ញាបន្តវិនិយោគ និងគាំទ្រវិស័យទេសចរណ៍កម្ពុជា!

ទីក្រុងឡុងដ៍៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីបានជួបប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយលោក Thomas Ellerbeck ដែលជាសមាជិកប្រតិបត្តិ និងជានាយកក្រុមហ៊ុន TUI Group រួមជាមួយសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជាបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន TUI Group ដែលបានបង្ហាញការជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ធំៗ ចំនួនពីររួចមកហើយ គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគថ្មីៗបន្ថែមទៀតផងដែរ ដូចដែលបានលើកឡើងក្នុងជំនួបពិភាក្សានាពេលនេះ។

ជាការបញ្ចប់ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានអញ្ជើញលោក Thomas Ellerbeck និងក្រុមការងាររបស់ TUI Group មកទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់កាន់តែច្បាស់ពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសសក្ដានុពលអេកូទេសចរណ៍នៅតំបន់ភាគឦសាន ដែលមានភាពទាក់ទាញខ្លាំង។



ដោយ៖ តារា

administrator

Related Articles