វៀតណាម៖ ព្យុះទីហ្វុងកាល់ម៉ាហ្គី បាននិងកំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសវៀតណាម ដោយបានបណ្តាលឱ្យពលរដ្ឋយ៉ាងហោចណាស់ ១៤០នាក់បាត់បង់ជីវិត និង ១២៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី៧ ខែវិច្ឆិកា។

តួលេខអ្នកស្លាប់និងបាត់ខ្លួនខាងលើ គឺជាការបូកសរុបជនរងគ្រោះក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា។ អាជ្ញាធរវៀតណាមបានព្យាករណ៍ថា តួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារតែអ្នកដែលកំពុងបាត់ខ្លួនមួយចំនួន ទំនងជាបានបាត់បង់ជីវិតហើយ។
ប្រភពដដែលបានបន្ថែមថា បន្ទាប់ពីបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាមរួចមក ឥឡូវនេះព្យុះទីហ្វុងកាល់ម៉ាហ្គី កំពុងបន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីនបន្ថែមទៀត។ អ្នកជំនាញព្យាករណ៍ថា ព្យុះដ៏សាហាវនេះ ក៏អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីនផងដែរ។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
