ដំណឹងបន្ទាន់! ព្យុះ២ទីបុកកម្ពុជា នាំមកនូវភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៧ ដល់ទី៩ វិច្ឆិកា ២០២៥

ដំណឹងបន្ទាន់! ព្យុះ២ទីបុកកម្ពុជា នាំមកនូវភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៧ ដល់ទី៩ វិច្ឆិកា ២០២៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្តីពីស្ថានភាពអាកាសធាតុទូទាំងប្រទេសកម្ពុជា ដែលរងឥទ្ធិពលពីព្យុះចំនួនពីរ។
Weather in Cambodia
យោងតាមព្រឹត្តិបត្រព័ត៌មាន បានបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ហុងវង់ (Fung-wong) T2526 រីឯព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូង ក៏បានវិវត្តទៅជាព្យុះសង្ឃរាផងដែរ។ ព្យុះទាំងពីរនេះ នឹងជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ង់ និងលើព្រះរាជាណាចក្រកម្ពុជា។
Weather in Cambodia
ក្រសួងបានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ នឹងទទួលរងឥទ្ធិពលក្នុងកម្រិតប្រមាណ ២០%។ ស្ថានភាពអាកាសធាតុបែបនេះ នឹងចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

**សម្រាប់តំបន់វាលទំនាប៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។
* ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។
Weather in Cambodia
**សម្រាប់តំបន់ខ្ពង់រាប៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។
* ខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រួមទាំងជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។

**សម្រាប់តំបន់មាត់សមុទ្រ៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។
* ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៥%។
* រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ដើម្បីត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ៕

administrator

Related Articles