កូរ៉េខាងត្បូង៖ ហេតុការណ៍រន្ធត់មួយបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីអគាររោងចក្រថាមពលមួយកន្លែងបានដួលរលំ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកម្មករចំនួន ៦នាក់ផ្សេងទៀតកំពុងជាប់គាំងនៅក្រោមគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។
អគាររោងចក្រដែលរងគ្រោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Korea East-West Power ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Ulsan។ ជនរងគ្រោះទាំងអស់ដែលបានស្លាប់ និងកំពុងជាប់គាំង សុទ្ធសឹងតែជាកម្មករសំណង់ដែលកំពុងបំពេញការងារនៅទីតាំងនោះ។

ចំពោះមុខស្ថានភាពដ៏អាក្រក់នេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម មីនសុក បានបញ្ជាឲ្យគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ចល័តបុគ្គលិក និងឧបករណ៍សង្គ្រោះដែលមាន ដើម្បីផ្តល់អាទិភាពខ្ពស់បំផុតក្នុងការជួយសង្គ្រោះអ្នកជាប់គាំងឲ្យបានទាន់ពេលវេលា។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
