នាយ ក្រឹម រស់រានមានជីវិត! សមាគមសិល្បៈចេញមុខបដិសេធព័ត៌មានមរណភាពលោកយ៉ាងដាច់អហង្ការ!

នាយ ក្រឹម រស់រានមានជីវិត! សមាគមសិល្បៈចេញមុខបដិសេធព័ត៌មានមរណភាពលោកយ៉ាងដាច់អហង្ការ!

រាជធានី​ភ្នំពេញ៖ តារាកំប្លែងជើងចាស់ លោក អ៊ូ ប៊ុនណារ៉ាត់ ហៅ នាយ ក្រឹម រួមជាមួយសមាគមសិល្បករខ្មែរ បានចេញមុខព្រមគ្នាធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានដែលបានផ្សព្វផ្សាយពីមរណភាពរបស់លោកកាលពីពេលថ្មីៗនេះ។

ការបដិសេធនេះធ្វើឡើងបន្ទាប់ពីមានផេកហ្វេសប៊ុកមួយបានបង្ហោះព័ត៌មានជាសាធារណៈថា នាយ ក្រឹម បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង។ ព័ត៌មានមិនពិតនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នាឆាតសួរទៅកាន់នាយ ក្រឹម ដោយផ្ទាល់ដើម្បីចង់ដឹងការពិត។

Neay Krem

យ៉ាងណា ក្រោយពីផ្ទុះរឿងនេះ នាយ ក្រឹម ក៏បានចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់ថា លោកនៅមានជីវិតនៅឡើយ។ តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក នាយ ក្រឹម បាននិយាយទាំងហួសចិត្តថា មានផេកមួយបានបង្ហោះថាលោកស្លាប់ ដែលនេះគឺជាការប្រមាថជីវិតរបស់លោក។ លោកបានបន្តថា មិនអីទេ អ្នកប្រមាថនឹងទទួលយកខ្លួនឯងទៅ។ លោកបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងនៅខេត្តសៀមរាប នាំកូនៗដើរលេងកម្សាន្តក្នុងឱកាសបុណ្យអុំទូក។

Neay Krem

លោក នាយ ក្រឹម ក៏បានអំពាវនាវដល់មហាជនកុំឲ្យមានការភាន់ច្រឡំ ព្រោះលោកនៅមានជីវិត និងកំពុងដើរលេងសប្បាយនៅខេត្តសៀមរាប។ ជាមួយគ្នានោះ សមាគមសិល្បករខ្មែរក៏បានចេញមុខបដិសេធព័ត៌មានមិនពិតនេះផងដែរ និងស្នើឲ្យមហាជនកុំចែកចាយព័ត៌មានខុសការពិតដែលនាំឲ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសិល្បករខ្មែរ។

Neay Krem

សេចក្ដីជូនដំណឹងរបស់សមាគមសិល្បករខ្មែរបានបញ្ជាក់ថា លោក អ៊ូ ប៊ុនណារ៉ាត់ (នាយ ក្រឹម) ដែលជាទីប្រឹក្សាកិត្តិយសរបស់សមាគម កំពុងមានសុខភាពល្អប្រក្រតី មិនបានជួបគ្រោះថ្នាក់ ឬបាត់បង់ជីវិតដូចការផ្សាយព័ត៌មានអកុសលពីបុគ្គលមួយចំនួននោះឡើយ។

Neay Krem

សមាគមសិល្បករខ្មែរ បានប្រកាសបដិសេធព័ត៌មានមិនពិតនោះដោយផ្ទាល់ និងបានអំពាវនាវដល់សាធារណជនកុំជឿតាម ឬចែកចាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ព្រោះអាចបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសិល្បករយើង។ សមាគមក៏បានស្នើឲ្យសាធារណជនជឿទុកចិត្តលើព័ត៌មានផ្លូវការពីសាមីខ្លួន ក្រុមគ្រួសារ និងពីសមាគមសិល្បករខ្មែរប៉ុណ្ណោះ។

Neay Krem

សមាគមសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រដល់សិល្បករ សិល្បការិនីកម្ពុជា។

administrator

Related Articles