កម្ពុជា ជំរុញ Emirates Airline ពិចារណាជើងហោះហើរត្រង់មកព្រលានយន្តហោះអន្តរជាតិតេជោ

កម្ពុជា ជំរុញ Emirates Airline ពិចារណាជើងហោះហើរត្រង់មកព្រលានយន្តហោះអន្តរជាតិតេជោ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ពីសំណើរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Emirates Airline ឱ្យពិចារណាលើការបង្កើតជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា។ សំណើនេះបានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline ។

Minister of Tourism meeting Emirates Airline representative

ក្នុងជំនួបនោះ ឯកឧត្តម ហួត ហាក់ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានលើកឡើងពីកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។

Discussion during the meeting

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Emirates Airline ពិនិត្យលទ្ធភាពក្នុងការបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានអាកាសយានដ្ឋានកម្រិត 4F ដ៏ទំនើបគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចទទួលយន្តហោះខ្នាតធំបាន។ ជាងនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ធំៗលំដាប់អន្តរជាតិជាច្រើនដូចជា Turkish Airlines និង Etihad ក៏បានចាប់ផ្តើមជើងហោះហើរត្រង់មកកាន់កម្ពុជាជាបន្តបន្ទាប់ផងដែរ។

Techo International Airport

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី Helen Breen និងសហការី មកទស្សនកិច្ចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃចំនួនភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលកម្ពុជាមាន។

Cambodian tourism potential

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles