រន្ធត់! បុរសម្នាក់តូចចិត្តបាត់លុយជាង ២០០០ ដុល្លារ ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូនស្រីជាទីស្រលាញ់

រន្ធត់! បុរសម្នាក់តូចចិត្តបាត់លុយជាង ២០០០ ដុល្លារ ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូនស្រីជាទីស្រលាញ់

ភ្នំពេញ៖ រឿងរ៉ាវដ៏សោកសៅ និងគួរឲ្យរន្ធត់មួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលបុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនស្រីជាទីស្រលាញ់ បន្ទាប់ពីត្រឡប់មកពីទិញម្ហូបត្រៀមធ្វើខួបកំណើតឲ្យក្មួយនៅពេលល្ងាច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបុរី អេសភី ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ ហ៊ាក់ សុខចាន់ អាយុ ៣៨ឆ្នាំ ដែលស្នាក់នៅត្រង់ចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានធ្វើបាត់លុយរបស់ក្រុមហ៊ុនចំនួនជាង ២០០០ ដុល្លារ ហើយក៏បានពិភាក្សាជាមួយភរិយា។ ស្របពេលដែលស្ត្រីជាប្រពន្ធចេញទៅផ្សារបាត់ គាត់ក៏បានឡើងទៅលើឡៅតឿ ចងកជាមួយបង្កាន់ដៃជណ្តើរសម្លាប់ខ្លួនតែម្តង ដោយបន្សល់ទុកនូវការសោកស្ដាយដ៏ធំធេងសម្រាប់ក្រុមគ្រួសារ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះមកពិនិត្យសព និងធ្វើកំណត់ហេតុ។ បន្ទាប់មក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

administrator

Related Articles