ក្រុមហ៊ុន Honda ប្រកាសធ្លាក់ចុះប្រាក់ចំណេញប្រតិបត្តិការ ២៥% នៅត្រីមាសទី២ ព្រោះរងផលប៉ះពាល់ពន្ធអាមេរិក និងថ្លៃ EV!

ក្រុមហ៊ុន Honda ប្រកាសធ្លាក់ចុះប្រាក់ចំណេញប្រតិបត្តិការ ២៥% នៅត្រីមាសទី២ ព្រោះរងផលប៉ះពាល់ពន្ធអាមេរិក និងថ្លៃ EV!

ក្រុមហ៊ុន Honda Motor បានសម្រេចកាត់បន្ថយការព្យាករប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណមួយភាគប្រាំ ខណៈប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី២ ក៏បានធ្លាក់ចុះ ២៥% កាលពីថ្ងៃសុក្រ។ ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាសំខាន់ៗ ដូចជាពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងការចំណាយខ្ពស់ទាក់ទងនឹងការផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ បានបន្ទាបការព្យាករប្រាក់ចំណេញប្រតិបត្តិការសម្រាប់ឆ្នាំសារពើពន្ធដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៦ ចំនួន ២១% ពី ៧០០ ពាន់លានយ៉េន មកត្រឹម ៥៥០ ពាន់លានយ៉េន (ប្រហែល ៣,៦៥ ពាន់លានដុល្លារ) ។Honda

បន្ថែមពីនេះ ការព្យាករណ៍ថ្មីនេះក៏ត្រូវបានជះឥឥទ្ធិពលដោយការធ្លាក់ចុះនៃបរិមាណផលិតកម្ម ដែលបណ្តាលមកពីបញ្ហាកង្វះខាតបន្ទះសៀគ្វីជាសកល។

ជាក់ស្តែង ក្រុមហ៊ុន Honda រកបានប្រាក់ចំណេញ ១៩៤ ពាន់លានយ៉េន (ប្រហែល ១,២៩ ពាន់លានដុល្លារ) សម្រាប់រយៈពេលខែកក្កដា ដល់ខែកញ្ញា។ តួលេខនេះទាបជាងប្រាក់ចំណេញជាមធ្យម ២១២,១ ពាន់លានយ៉េន ដែលអ្នកវិភាគ ៩ រូបរបស់ LSEG រំពឹងទុក និងទាបជាងប្រាក់ចំណេញ ២៥៧,៩ ពាន់លានយ៉េន ក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០២៤។

(១ ដុល្លារ = ១៥០,៧៨ យ៉េន)

administrator

Related Articles