រន្ធត់! បុណ្យអុំទូក៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិត១៣នាក់ រីឯតួលេខសរុបដើមខែវិច្ឆិកា កើនដល់២៥នាក់!

រន្ធត់! បុណ្យអុំទូក៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិត១៣នាក់ រីឯតួលេខសរុបដើមខែវិច្ឆិកា កើនដល់២៥នាក់!

ភ្នំពេញ៖ សេចក្តីរាយការណ៍ថ្មីៗនេះបានបង្ហាញថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៥ បានក្លាយជាសោកនាដកម្មដ៏រន្ធត់មួយ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៣នាក់ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា។ បន្ថែមពីនេះ មនុស្ស៣៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ពីហេតុការណ៍គ្រោះថ្នាក់ចំនួន២៦ករណី ដែលកើតឡើងទូទាំងប្រទេស។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតមកដល់បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតអ្នកដំណើររហូតដល់ទៅ២៥រូប ខណៈអ្នករងរបួសធ្ងន់ស្រាលសរុបមានជាង៥០រូប។ លោកបានចាត់ទុកតួលេខដ៏គួរឱ្យព្រួយបារម្ភនេះថា ជាសញ្ញាណថ្មីមួយទៀតនៃភាពអាសន្នលើបញ្ហាចរាចរណ៍សម្រាប់ខែវិច្ឆិកា។

ខេត្ត-រាជធានីដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យអុំទូកនេះ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង ព្រៃវែង ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ៕

administrator

Related Articles