ភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ សម្រុកទៅសៀមរាប កម្សាន្តបុណ្យអុំទូក ៣ថ្ងៃ!

ភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ សម្រុកទៅសៀមរាប កម្សាន្តបុណ្យអុំទូក ៣ថ្ងៃ!

ខេត្តសៀមរាប៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរយ៉ាងគំហុក រហូតដល់ជិត ៤០ម៉ឺននាក់។ របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរសរុបមានចំនួន ៣៦៨.២៤៦នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៣៥៨.៦០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៩.៦៤៦នាក់។ ទេសភាពបុណ្យអុំទូក

ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែអធិកអធម និងទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធីកម្សាន្តជាច្រើននៅតាមបណ្ដោយដងស្ទឹងសៀមរាប និងសួនច្បារព្រះរាជដំណាក់។ កម្មវិធីទាំងនោះ រួមមាន ការតាំងពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រី និងការសម្ដែងសិល្បៈជាដើម ដែលបានធ្វើឱ្យទីក្រុងសៀមរាបកាន់តែមានភាពរស់រវើក។ សកម្មភាពនៅបុណ្យអុំទូក

ការរៀបចំកម្មវិធីដ៏សប្បាយរីករាយនេះ មិនត្រឹមតែផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានជួបជុំគ្នាកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលក់ដូរ និងសេវាកម្មនានា។ ទិដ្ឋភាពមនុស្សកកកុញ

គួរកត់សម្គាល់ថា សម្រាប់កម្មវិធីជិះទូកកម្សាន្ត និងផ្សារទឹកនៅដងស្ទឹងសៀមរាប នឹងបន្តបើកបម្រើជូនភ្ញៀវទេសចររហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯណោះ ដើម្បីផ្ដល់ឱកាសកាន់តែច្រើនដល់អ្នកដែលចង់មកលេងកម្សាន្ត។ ផ្សារទឹកស្ទឹងសៀមរាប

នេះបញ្ជាក់ឱ្យឃើញពីសក្ដានុពលដ៏ធំធេងរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរ ពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិសំខាន់ៗ។ ទេសភាពទន្លេសាប អាជ្ញាធរខេត្តបានប្តេជ្ញាចិត្តបន្តអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។ ការរៀបចំបុណ្យ

administrator

Related Articles