ក្រសួងមហាផ្ទៃទទួលបានអំណោយដ៏ថ្លៃថ្លាពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រាប់ជួយសមរភូមិមុខ និងជនភៀសសឹក

ក្រសួងមហាផ្ទៃទទួលបានអំណោយដ៏ថ្លៃថ្លាពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រាប់ជួយសមរភូមិមុខ និងជនភៀសសឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាមួយ ពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងឈរជើងនៅសមរភូមិមុខ និងជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។

អំណោយពីនគរបាលស្វាយរៀង

ពិធីទទួលអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ រួមជាមួយលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ។ ឯកឧត្តមទាំងពីរបានតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទទួលយកទឹកចិត្តសប្បុរសធម៌នេះ។

លោកសន្តិបណ្ឌិត ខៀវ សុភ័គ និងលោក អ៊ូ វណ្ណា

អំណោយដែលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបាននាំយកមកប្រគល់ជូនក្រសួងមហាផ្ទៃ រួមមាន៖ ថវិកា ចំនួន ១០លានរៀល, អង្ករ ចំនួន ៥តោន, ក្រមា ចំនួន ២០០, អាវភ្លៀង ចំនួន ២០០, អង្រឹង ចំនួន ២០០ និងថ្នាំពេទ្យ ចំនួន ១កេស។

បញ្ជីអំណោយ

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសារទាំងអស់ ដែលបានបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់បងប្អូនទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកអភិសន្តិបណ្ឌិត ស សុខា

ដោយ ៖ សិលា

រូបភាពបន្ថែម
រូបភាពបន្ថែម

administrator

Related Articles