ដំណឹងល្អ! កម្មវិធីទិញទំនិញអនឡាញយក្ស Taobao របស់ Alibaba Group បានប្រកាសវត្តមានជាផ្លូវការនៅកម្ពុជាហើយ! នេះគឺជាឱកាសមាសសម្រាប់អ្នកនិយមទិញទំនិញអនឡាញទាំងអស់គ្នា ក្នុងការទទួលបានបទពិសោធន៍ថ្មី ទាន់សម័យ និងងាយស្រួលបំផុត។ ជាមួយនឹងមូលដ្ឋានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ ផលិតផលជាង ២ ពាន់លានមុខ និងទំនិញថ្មីៗជាង ១ លានមុខជារៀងរាល់សប្តាហ៍ តាវបាវ ពិតជាមិនធ្វើឲ្យអ្នកខកបំណងឡើយ។
ក្នុងគោលបំណងពង្រីកទីផ្សារ និងផ្តល់ភាពងាយស្រួលដល់អតិថិជនកម្ពុជា Taobao បានដាក់បញ្ចូលមុខងារបកប្រែពីភាសាចិនទៅភាសាអង់គ្លេស ដែលធ្វើឱ្យការស្វែងរក ទិញទំនិញ និងទូទាត់ប្រាក់កាន់តែរលូន និងសមស្របតាមតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក។ ឥឡូវនេះ អ្នកអាចស្វែងរកទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោកបានយ៉ាងងាយស្រួល។
ពិសេសជាងនេះទៅទៀត វត្តមានរបស់ Taobao នៅកម្ពុជា គឺចំពេលដែលពិធីបុណ្យទិញទំនិញដ៏ធំបំផុតប្រចាំឆ្នាំរបស់ Alibaba Group គឺ “11.11 Shopping Festival” កំពុងតែខិតជិតមកដល់! ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០០៩។

សម្រាប់ឆ្នាំ ២០២៥ នេះ មហាមហោស្រពទិញទំនិញ 11.11 នឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា (ម៉ោងប្រទេសចិន) រហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា។ អ្នកនឹងរីករាយជាមួយតម្លៃទាបបំផុត រួមជាមួយការបញ្ចុះតម្លៃចាប់ពី ១៥% និងពិសេសជាងនេះ គឺឥតគិតថ្លៃប្រតិបត្តិការសម្រាប់ការទូទាត់តាមរយៈកាត VISA របស់ធនាគារ កាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ និងធនាគារ អេស៊ីលីដា ក្នុងរយៈពេលមានកំណត់។ រាល់ការចំណាយចាប់ពី ១៥ ទៅ ២០ ដុល្លារ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែម ២ ដុល្លារភ្លាមៗ!
មិនតែប៉ុណ្ណោះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រចាំថ្ងៃជាច្រើនដូចជា៖
* ការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ទំនិញតម្លៃលើស RMB ¥99 ដែលមានស្លាក “KH¥99 Free Shipping”
* សម្រាប់អ្នកប្រើប្រាស់ថ្មី រាល់ការចំណាយរហូតដល់ ៣ ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ ២.៨ ដុល្លារ។ ថែមទាំងរីករាយជាមួយការបញ្ចុះតម្លៃ ៤ ដុល្លារ លើការទិញលើកដំបូង និងការដឹកជញ្ជូនដោយផ្ទាល់ទៀតផង។
* ប្រើប្រាស់កូដ “double11KH” សម្រាប់ការចំណាយរហូតដល់ ២៨ ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ ៤ ដុល្លារ។
* កម្មវិធី “Share & Earn” ដែលអនុញ្ញាតឱ្យអ្នកចែករំលែកទំនិញ និងទទួលបានកម្រៃជើងសាររហូតដល់ ២០% ព្រមទាំងទទួលបាន ¥0.1 សម្រាប់អ្នកចុះឈ្មោះថ្មី និង ¥25 (ប្រហែល ៣.៥ ដុល្លារ) សម្រាប់ការទិញទំនិញ ដោយគ្រាន់តែវាយពាក្យ [AFFILIATE] នៅក្នុងប្រអប់ស្វែងរកដើម្បីចាប់ផ្តើមកម្មវិធីនេះ។
Taobao ផ្តល់ជម្រើសទូទាត់ប្រាក់ជាច្រើន រួមមាន VISA, Mastercard និង Apple Pay ដើម្បីធានានូវបទពិសោធន៍ទិញទំនិញប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលបំផុត។
ជាមួយនឹងពាក្យស្លោកថ្មី “Everything and Anything!” Taobao បង្ហាញពីជម្រើសទំនិញដ៏សម្បូរបែបគ្មានដែនកំណត់ ដូចជា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច សម្ភារៈសម្រាប់សត្វចិញ្ចឹម គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង និងរបស់របរជាច្រើនទៀត ដែលបំពេញតម្រូវការអ្នកទិញគ្រប់រូប។ Taobao ប្តេជ្ញាបន្តផ្តល់ជូនអតិថិជននូវជម្រើសកាន់តែច្រើន តម្លៃកាន់តែល្អ និងបទពិសោធន៍ទិញទំនិញអនឡាញទាន់សម័យបំផុតសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។
សម្រាប់ព័ត៌មានលម្អិត និងការអាប់ដេតអំពីការប្រូម៉ូសិន 11.11 ពី Taobao Cambodia សូមតាមដានបណ្ដាញសង្គម Facebook Page, Instagram និង TikTok ផ្លូវការរបស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao ដោយផ្ទាល់!
