Nvidia ចាក់លុយ ១ លាន​ដុល្លារ ជួយនិស្សិតវៀតណាម រៀន AI ឲ្យខ្លាំង!

Nvidia ចាក់លុយ ១ លាន​ដុល្លារ ជួយនិស្សិតវៀតណាម រៀន AI ឲ្យខ្លាំង!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Nvidia បានប្រកាសប្ដេជ្ញាផ្ដល់អាហារូបករណ៍សរុប ១ លានដុល្លារអាមេរិក ដល់និស្សិតឆ្នើមៗនៅតាមសាកលវិទ្យាល័យក្នុងប្រទេសវៀតណាម។ គំនិតផ្ដួចផ្ដើមដ៏ធំនេះ គឺដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) និងវិស័យសហគ្រិនភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគត។

តាមការចុះផ្សាយរបស់កាសែត VnExpress បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍នេះ នឹងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ដោយសាកលវិទ្យាល័យជាតិវៀតណាមក្រុងហូជីមិញ (VNU-HCM)។

AI Scholarship

VNU-HCM ក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា កម្មវិធីអាហារូបករណ៍នេះ មានឈ្មោះថា «អាហារូបករណ៍ Jensen Huang» ដែលដាក់តាមនាយកប្រតិបត្តិដ៏ល្បីរបស់ក្រុមហ៊ុន Nvidia ផ្ទាល់តែម្ដង។ គំនិតផ្ដួចផ្ដើមអាហារូបករណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងក្រុមហ៊ុន Nvidia និងសាកលវិទ្យាល័យក្នុងគោលបំណងច្បាស់លាស់ គឺដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI របស់វៀតណាមឲ្យកាន់តែរីកចម្រើន។

សម្រាប់ការទទួលបានអាហារូបករណ៍ដ៏មានតម្លៃនេះ បេក្ខជនទាំងអស់តម្រូវឲ្យមានកំណត់ត្រាសិក្សាដ៏ល្អឥតខ្ចោះ ដោយមាន GPA អប្បបរមា 3.5/4.0 និងពិន្ទុជំនាញភាសាអង់គ្លេស IELTS 6.0 ឬ TOEFL iBT 80 ឬខ្ពស់ជាងនេះ។ លើសពីនេះ បេក្ខជនក៏ត្រូវដាក់ស្នើឯកសារពេញលេញដែលបង្ហាញពីប្រវត្តិសិក្សា សមត្ថភាពស្រាវជ្រាវ និងសមិទ្ធផលក្រៅកម្មវិធីសិក្សារបស់ពួកគេផងដែរ ដើម្បីបញ្ជាក់ពីសមត្ថភាពពិតប្រាកដ។

administrator

Related Articles