តារាចម្រៀងលំដាប់ពិភពលោក Andrea Bocelli អាចនឹងមកប្រគំតន្ត្រីនៅកម្ពុជា! ក្រសួងទេសចរណ៍កំពុងពិភាក្សា

តារាចម្រៀងលំដាប់ពិភពលោក Andrea Bocelli អាចនឹងមកប្រគំតន្ត្រីនៅកម្ពុជា! ក្រសួងទេសចរណ៍កំពុងពិភាក្សា

ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោក Andrea Primicerio ដែលជាភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited ដើម្បីពិនិត្យលើគម្រោងដ៏ធំមួយ គឺការរៀបចំការប្រគំតន្ត្រីលំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ លោក Andrea Bocelli នៅប្រទេសកម្ពុជា។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានឆ្លៀតឱកាសអញ្ជើញលោក Andrea Primicerio ព្រមទាំងក្រុមការងាររបស់លោក មកបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចជាក់ស្ដែង ក៏ដូចជាកត្តាសន្តិភាព សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងសក្ដានុពលដ៏សម្បូរបែបនៃវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ នេះជាជំហានដ៏សំខាន់មួយក្នុងការទាក់ទាញព្រឹត្តិការណ៍សិល្បៈលំដាប់ពិភពលោកមកកាន់ទឹកដីអង្គរ។



administrator

Related Articles