ខេត្តកំពង់ស្ពឺ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺបានទទួលភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ជាង ៦ម៉ឺននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុបប្រមាណ ៦៤,៦៥០នាក់។ ចំនួននេះបានកើនឡើងប្រមាណ ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដែលមានចំនួន ៤៩,៨៦០នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវសរុប ភ្ញៀវជាតិមានចំនួន ៦៤,០៥០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦០០នាក់។


