ព្យុះហ្វូងវង់ បន្តបង្កឥទ្ធិពល ខ្យល់មូសុងឦសាន បោកបក់លើកម្ពុជា រហូតដល់ថ្ងៃទី១០ វិច្ឆិកា!

ព្យុះហ្វូងវង់ បន្តបង្កឥទ្ធិពល ខ្យល់មូសុងឦសាន បោកបក់លើកម្ពុជា រហូតដល់ថ្ងៃទី១០ វិច្ឆិកា!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសថ្មីមួយ ដោយសារឥទ្ធិពលព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) ដែលកំពុងបន្តជះឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។ ព្យុះនេះនឹងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា កម្ពុជារងឥទ្ធិពលកម្រិត ១០% ប៉ុណ្ណោះ ដោយស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះ។ព្យុះហ្វូងវង់ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

**១. តំបន់វាលទំនាប៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៩°C។
* ខ្យល់បក់មកពីទិសឦសាន និងបូព៌ា មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។

**២. តំបន់ខ្ពង់រាប៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៨°C។
* ខ្យល់បក់មកពីទិសបូព៌ា និងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

**៣. តំបន់មាត់សមុទ្រ៖**
* សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៨°C។
* ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
* រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមា ១,៧៥ ម៉ែត្រ។

ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ។

administrator

Related Articles