វៀតណាម​ភ្ញាក់ផ្អើល! មហាសេដ្ឋី Pham Nhat Vuong បោះទុនចូលវិស័យអវកាស បង្កើតក្រុមហ៊ុន VinSpace

វៀតណាម​ភ្ញាក់ផ្អើល! មហាសេដ្ឋី Pham Nhat Vuong បោះទុនចូលវិស័យអវកាស បង្កើតក្រុមហ៊ុន VinSpace

លោក Pham Nhat Vuong មហាសេដ្ឋីវៀតណាមដ៏ល្បីល្បាញ បានបោះទុនវិនិយោគ ២១៣ ពាន់លានដុង ឬប្រមាណ ៨.១ លានដុល្លារអាមេរិក ដើម្បីបង្កើតក្រុមហ៊ុនអវកាសថ្មីស្រឡាងមួយ គឺ VinSpace។

ក្រុមហ៊ុននេះនឹងប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៦ រួមមាន យន្តហោះ យានអវកាស ការផលិតផ្កាយរណបទូរគមនាគមន៍ និងសេវាដឹកជញ្ជូនតាមផ្លូវអាកាស នេះបើយោងតាមឯកសារចុះបញ្ជី។
VinSpace មានដើមទុនសរុប ៣០០ ពាន់លានដុង ឬស្មើនឹង ១១.៤ លានដុល្លារអាមេរិក ខណៈដែលលោក Vuong កាន់កាប់ភាគហ៊ុនរហូតដល់ ៧១%។

ចំណែកឯក្រុមហ៊ុនមេ Vingroup កាន់កាប់ភាគហ៊ុន ១៩% រីឯភាគហ៊ុនដែលនៅសេសសល់ គឺស្ថិតនៅក្នុងដៃកូនប្រុសទាំងពីររបស់លោក គឺលោក Pham Nhat Quan Anh និងលោក Pham Nhat Minh Hoang។ កូនប្រុសទាំងពីរនេះ ក៏មានភាគហ៊ុនរាប់ទ្រីលានដុងនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរបស់ Vingroup ផងដែរ ដូចជា VinEnergo (ថាមពល) VinSpeed ​​(អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន) និង VinRobotics (បច្ចេកវិទ្យា) ជាដើម។
គួររំលឹកផងដែរថា Vingroup ធ្លាប់មានបំណងចូលខ្លួនក្នុងវិស័យអាកាសចរណ៍ កាលពីឆ្នាំ ២០១៩ ជាមួយក្រុមហ៊ុន VinPearl Air តែគម្រោងនេះត្រូវបានលុបចោលវិញនៅឆ្នាំ ២០២០ ដើម្បីងាកមកផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យាវិញ។ ថ្មីៗនេះទៀត លោក Vuong និងក្រុមគ្រួសារ ក៏បានចាប់ផ្ដើមបោះទុនចូលក្នុងវិស័យឧស្សាហកម្មដែកថែប (VinMetal) និងវិស័យកម្សាន្ត (V-Film) ជាលើកដំបូង កាលពីខែតុលា។ មិនតែប៉ុណ្ណោះ ពួកគេក៏បានបើកអាជីវកម្មថែទាំមនុស្សចាស់ថ្មីមួយទៀត ដែលមានឈ្មោះថា Vin New Horizon ក្នុងខែជាមួយគ្នានេះដែរ។

បច្ចុប្បន្ននេះ លោក Vuong ត្រូវបានទស្សនាវដ្តី Forbes ចាត់ទុកជាមហាសេដ្ឋីមានបំផុតនៅវៀតណាម ដោយទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៩ ពាន់លានដុល្លារអាមេរិក។

administrator

Related Articles