វេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ បើកបវរកថាដ៏អធិកអធមនៅក្រុង Wuxi!

វេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ បើកបវរកថាដ៏អធិកអធមនៅក្រុង Wuxi!

ក្រុង Wuxi ប្រទេសចិន៖ វេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ បានបើកបវរកថាជាផ្លូវការហើយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុង Wuxi ខេត្ត Jiangsu ប្រទេសចិន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) រួមជាមួយរដ្ឋបាលខេត្ត Jiangsu។ លោក Fan Yun អគ្គនាយករងនៃ CMG និងជាអគ្គនាយកបណ្តាញទូរទស្សន៍ CGTN បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យនៅក្នុងពិធីបើក។

Smart Media Forum

ថ្លែងក្នុងវេទិកានេះ លោក Fan Yun បានគូសបញ្ជាក់ថា វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «កាលានុវត្តភាពថ្មី ឈ្នះ-ឈ្នះ តាមរយៈបច្ចេកវិទ្យាវៃឆ្លាត»។ គោលបំណងចម្បងគឺបង្កើតវេទិកាផ្លាស់ប្តូរអន្តរជាតិមួយ ដើម្បីពិភាក្សាអំពីរបៀបវារៈឈានមុខគេនៃការផ្សព្វផ្សាយតាមមធ្យោបាយវៃឆ្លាត។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ CMG ក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្នុងគោលបំណងធ្វើឲ្យស៊ីជម្រៅនូវការសិក្សារៀនសូត្រ និងការផ្លាស់ប្តូរអរិយធម៌ ដែលជាវិធានការសកម្មក្នុងការជំរុញការអភិវឌ្ឍរួមគ្នានៃប្រព័ន្ធផ្សព្វផ្សាយ។ CMG មានឆន្ទៈខ្ពស់ក្នុងការសហការជាមួយគ្រប់មជ្ឈដ្ឋាន រៀនសូត្រពីគ្នា ផ្លាស់ប្តូរគ្នា ធ្វើឲ្យបច្ចេកវិទ្យា និងវប្បធម៌កាន់តែស៊ីជម្រៅ ព្រមទាំងជំរុញការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាវៃឆ្លាត ឲ្យផ្តល់ភាពងាយស្រួលដល់ប្រជាជន ដើម្បីត្រួសត្រាយអនាគតដ៏ល្អបវរនៃសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

Forum Participants

ទន្ទឹមនឹងនោះ ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនក៏បានចេញផ្សាយនូវ «តារាងចំណាត់ថ្នាក់សមត្ថភាពផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិនៃទីក្រុងប្រទេសចិនឆ្នាំ២០២៥» ផងដែរ។ ការចេញផ្សាយនេះបង្ហាញយ៉ាងច្បាស់ថា ទីក្រុងនានារបស់ប្រទេសចិនបានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ពិភពលោកក្នុងការស្វែងយល់ពីចិន តាមរយៈការបង្ហាញពីសមត្ថភាពដ៏លេចធ្លោក្នុងការបង្កើនភាពល្បីល្បាញ និងឥទ្ធិពលរបស់ទីក្រុងនីមួយៗលើឆាកអន្តរជាតិ។

ដោយ៖ តារា

administrator

Related Articles