រតនគិរីប្លែក! បុណ្យអុំទូករយៈពេល៣ថ្ងៃ ទាក់ទាញភ្ញៀវទេសចរជិត៦ម៉ឺននាក់ កើនឡើងជិត២០%!

រតនគិរីប្លែក! បុណ្យអុំទូករយៈពេល៣ថ្ងៃ ទាក់ទាញភ្ញៀវទេសចរជិត៦ម៉ឺននាក់ កើនឡើងជិត២០%!

ខេត្តរតនគិរី៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តរតនគិរី ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសរុបប្រមាណ ៥៧.៦១៥ នាក់ មកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ចំនួននេះបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដល់ទៅ ១៩.៦០% បើធៀបនឹងឆ្នាំ២០២៤ ដែលមានភ្ញៀវត្រឹម ២១.០៦៧ នាក់ប៉ុណ្ណោះ។

ពិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយរដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ញ៉ែម សំអឿន អភិបាលខេត្ត។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្នុងចំណោមភ្ញៀវសរុបជិត ៦ម៉ឺននាក់នោះ រួមមាន៖ ប្រជាពលរដ្ឋដើរកម្សាន្តក្នុងក្រុងបានលុង ៣២.៤១៨ នាក់, ភ្ញៀវទេសចរជាតិ ២៤.៣២៧ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧០ នាក់។ សរុបភ្ញៀវទេសចរណ៍ (ជាតិ-អន្តរជាតិ) មានចំនួន ២៥.១៩៧ នាក់។ Water Festival Ratanakiri

លោក ង៉ែត ពិទូ បានបន្ថែមថា ស្ថានភាពទេសចរណ៍ក្នុងខេត្តរតនគិរី បានកើនឡើងគួរឱ្យភ្ញាក់ផ្អើល ដោយចំនួនប្រជាពលរដ្ឋកើនឡើង ២៧.៧២%, ភ្ញៀវទេសចរជាតិកើន ១៦.៨៨% និងភ្ញៀវទេសចរអន្តរជាតិកើនដល់ ២៤២.៥២% ។ ដូច្នេះ ភ្ញៀវទេសចរសរុបបានកើន ១៩.៦០% បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។

ព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានធ្វើឱ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃនេះ កាន់តែមានភាពទាក់ទាញ៖
១. ក្រុមហ៊ុន Family Travel Cambodia សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំក្បួនរថយន្តភ្ញៀវទេសចរណ៍ ធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត។
២. ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មានភាពសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំពិធីអកអំបុក បង្ហោះគោម បាញ់កាំជ្រួច ការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ក្នុងស្រុក នៅបរិវេណមាត់បឹងកន្សែង។ Water Festival Ratanakiri
៣. រដ្ឋបាលខេត្តបានរៀបចំប្រទីបតាមអង្គភាព នៅរមណីយដ្ឋានបឹងកន្សែង។
៤. រដ្ឋបាលខេត្តបានរៀបចំអនាម័យ សោភ័ណភាពទីក្រុង និងបំពាក់ភ្លើងអគ្គិសនីតាមដងផ្លូវសាធារណៈ និងជុំវិញមាត់បឹងកន្សែង។ Water Festival Ratanakiri
៥. ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។
៦. សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋានពុំមានការដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរណ៍។ Water Festival Ratanakiri
៧. សន្តិសុខ និងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ។
៨. សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋានបានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។

Water Festival Ratanakiri
ក្រៅពីនេះ នៅតាមវត្តអារាមនានាក្នុងខេត្ត ក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងការបង្ហោះគោមជាដើម ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះ។ Water Festival Ratanakiri
រដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន បានខិតខំកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាកសត្វក្តាន់ រូបសំណាកសត្វអកញីឈ្មោល រូបសំណាកគ្រួសារដំរី ខ្សែរ៉ត វិមានឯករាជ្យ ព្រមទាំងបានរៀបចំសោភ័ណភាពទីក្រុង ដោយបំពាក់អំពូល LED តាមដងផ្លូវ និងជុំវិញមាត់បឹងកន្សែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនឡើង។ Water Festival Ratanakiri

Water Festival Ratanakiri Water Festival Ratanakiri Water Festival Ratanakiri
ព្រឹត្តិការណ៍បុណ្យអុំទូកឆ្នាំ២០២៥នេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើន។

administrator

Related Articles