ថៃ៖ ទឹកជំនន់កណ្តាលប្រទេសវាយលុកខ្លាំង ប្រជាពលរដ្ឋរងទុក្ខវេទនា ប្រាសាទបុរាណអយុធ្យាលិចដល់ទៅ ១ម៉ែត្រ

ថៃ៖ ទឹកជំនន់កណ្តាលប្រទេសវាយលុកខ្លាំង ប្រជាពលរដ្ឋរងទុក្ខវេទនា ប្រាសាទបុរាណអយុធ្យាលិចដល់ទៅ ១ម៉ែត្រ

ទឹកជំនន់ដ៏មហន្តរាយកំពុងវាយលុកខេត្តភាគកណ្តាលនៃប្រទេសថៃ ជាពិសេសខេត្ត Ang Thong ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងទុក្ខវេទនា។ នៅខេត្តអយុធ្យាឯណោះ ប្រាសាទបុរាណ Choeng Tha ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ កំពុងលិចលង់ជម្រៅរហូតដល់មួយម៉ែត្រ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំង។

យោងតាមការផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារតែទំនប់ចៅប្រាយ៉ាបានបើកទ្វារបញ្ចេញទឹកក្នុងកម្រិតខ្ពស់បំផុត ប្រជាពលរដ្ឋនៅស្រុក Pa Moke ខេត្ត Ang Thong ត្រូវប្រឈមនឹងស្ថានភាពលំបាក។ ពួកគេបាននាំគ្នាដាក់បាវខ្សាច់ និងលើកទំនប់ទប់ទឹកយ៉ាងប្រញាប់ប្រញាល់។ អ្នកខ្លះគ្មានទីជម្រក ក៏ត្រូវដេកតាមចិញ្ចើមផ្លូវ អ្នកខ្លះទៀតជាប់នៅលើដំបូលផ្ទះ ស្រែកសុំជំនួយទាំងភ័យស្លន់ស្លោ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋជាច្រើនបានសម្តែងការខឹងសម្បាចំពោះរដ្ឋាភិបាល ដែលយឺតយ៉ាវក្នុងការចាត់វិធានការរំដោះទឹក និងជួយសង្គ្រោះពួកគេ។

Flooding in Thailand

ទឹកជំនន់នេះបានជន់លិចស្រុកចំនួន ១០ នៅក្នុងខេត្តអយុធ្យា ប៉ះពាល់ដល់មនុស្សជាង ៥៧,៤០០ គ្រួសារ ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានបំផ្លាញ និងដីស្រែចម្ការរាប់ម៉ឺនហិកតាបានលិចលង់ទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពហាក់នឹងមិនប្រសើរឡើងឆាប់ៗនេះឡើយ ដោយសារតែការបញ្ចេញទឹក ២,៧០០ ម៉ែត្រគូបក្នុងមួយវិនាទីពីទំនប់ចៅប្រាយ៉ា នឹងបន្តធ្វើឱ្យខេត្តភាគកណ្តាល ដែលនៅជាប់ដងទន្លេចៅប្រាយ៉ា និងទន្លេណយ ជួបគ្រោះធំជាបន្តបន្ទាប់។

Flooding in Ayutthaya

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles