បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន១០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ប្រើប្រាស់រថយន្ត០១គ្រឿង ដឹកជញ្ជូនពួកគេទៅកាន់តាមបណ្តាខេត្តនានា រៀងៗខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ថា ការអនុវត្តនេះគឺធ្វើឡើងតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។
ជាលទ្ធផល នៅថ្ងៃអាទិត្យនោះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកមានចំនួន១០នាក់ ក្នុងនោះស្រី០៦នាក់។ កម្លាំងនគរបាលបានប្រើប្រាស់រថយន្ត០១គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន០៤ រួមមាន៖
- ខេត្តកំពង់ធំ ចំនួន០២នាក់ (ស្រី០១នាក់)
- ក្រុងសៀមរាប ចំនួន០២នាក់ (ស្រី០១នាក់)
- ខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ (ស្រី០៤នាក់)
នេះជាកិច្ចការងារមនុស្សធម៌ដ៏សំខាន់មួយ ដែលបានជួយសម្រួលដល់ពលរដ្ឋខ្មែរដែលជួបការលំបាក ឱ្យបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
៕ វណ្ណា
