បទក្លែងបន្លំឯកសារ និងលួចកាត់សោរផ្ទះ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់នៅខណ្ឌកំបូល

បទក្លែងបន្លំឯកសារ និងលួចកាត់សោរផ្ទះ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់នៅខណ្ឌកំបូល

ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីលោក ឯក រិទ្ធីវណ្ណ ភេទប្រុស អំពីករណីមានក្រុមជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោរទ្វារចូលក្នុងផ្ទះរបស់គាត់ ដែលស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

រូបភាពពាក់ព័ន្ធ

ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាម លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់។ ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ និងបានអញ្ជើញមនុស្សចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ មកធ្វើការសាកសួរនៅការិយាល័យជំនាញ។

រូបភាពពាក់ព័ន្ធ

ជនសង្ស័យទាំង៤នាក់នោះ រួមមាន៖
* ទី១៖ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
* ទី២៖ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
* ទី៣៖ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ
* ទី៤៖ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។

រូបភាពពាក់ព័ន្ធ

តាមការសារភាពបឋម ជនសង្ស័យទាំង៤នាក់បានទទួលស្គាល់ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងបន្លំឯកសារកម្មសិទ្ធិផ្ទះលេខ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីបន្តប្រព័ន្ធទឹកភ្លើង និងបានអនុញ្ញាតឱ្យបក្ខពួកមួយចំនួនទៀតចូលស្នាក់នៅយ៉ាងពិតប្រាកដមែន។

រូបភាពពាក់ព័ន្ធ

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

administrator

Related Articles