អាល្លឺម៉ង់ ត្រៀមទ័ព ៨០ម៉ឺននាក់ រួមជាមួយណាតូ ត្រៀមបោះទីតាំងនៅព្រំដែនរុស្ស៊ី បើផ្ទុះសង្គ្រាម! 🔥

អាល្លឺម៉ង់ ត្រៀមទ័ព ៨០ម៉ឺននាក់ រួមជាមួយណាតូ ត្រៀមបោះទីតាំងនៅព្រំដែនរុស្ស៊ី បើផ្ទុះសង្គ្រាម! 🔥

មេទ័ពអាល្លឺម៉ង់ លោក Alexander Sollfrank បានប្រកាសយ៉ាងច្បាស់ៗថា ទីក្រុងប៊ែរឡាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះយោធាជាមួយទីក្រុងមូស្គូ ហើយនឹងសហការជាមួយអង្គការណាតូ ដើម្បីបញ្ជូនកងទ័ពចំនួន ៨០ម៉ឺននាក់ ទៅកាន់ព្រំដែនរុស្ស៊ីភ្លាមៗ ប្រសិនបើសង្គ្រាមផ្ទុះឡើង។

យោងតាមលោក Sollfrank ការដាក់ពង្រាយកងទ័ពដ៏ច្រើននេះ គឺស្ថិតក្រោមផែនការប្រតិបត្តិការអាល្លឺម៉ង់ «Operations Plan Germany» ដែលត្រូវបានបង្ហាញកាលពីឆ្នាំមុន។ ផែនការនេះគឺជាការឆ្លើយតបរបស់ទីក្រុងប៊ែរឡាំង នៅពេលដែលណាតូប្រើប្រាស់មាត្រាទី៥ ក្នុងករណីមានការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូ។

NATO Troops

ក្នុងផែនការនោះផងដែរ ប្រទេសអាល្លឺម៉ង់នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់ សម្រាប់ចល័តកងទ័ពរាប់សែននាក់ និងសម្ភារៈយោធាផ្សេងៗមកពីប្រទេសណាតូជាច្រើន ដើម្បីត្រៀមទប់ទល់នឹងរុស្ស៊ី។ លោក Sollfrank ដែលជាប្រធានបញ្ជាការដ្ឋានប្រតិបត្តិការរួមអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ផែនការនេះទំនងជានឹងត្រូវអនុវត្តមុនពេលកំណត់ ទៅតាមការវិវត្តជាក់ស្តែងនៃស្ថានការណ៍។

ការប្រកាសនេះបានធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់មេទ័ពអាល្លឺម៉ង់ម្នាក់ទៀតគឺលោក Carsten Breuer ដែលបានអះអាងថា រុស្ស៊ីអាចនឹងវាយប្រហារណាតូ ក្នុងរយៈពេលត្រឹមតែ៤ឆ្នាំខាងមុខនេះ។ លោកបានបញ្ជាក់ថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះយ៉ាងខ្លាំងក្លា ដោយក្នុងមួយឆ្នាំៗអាចផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើប្រាស់វាក្នុងការវាយប្រហារលើរដ្ឋសមាជិកណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ ឬអាចលឿនជាងនេះផងក៏ថាបាន។ ដូច្នេះ សមាជិកទាំងអស់នៃសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ត្រូវតែត្រៀមខ្លួនឲ្យបានមែនទែន សម្រាប់រាល់ទម្រង់នៃការវាយប្រហារទាំងអស់។

administrator

Related Articles