ចាប់បានហើយ! មុខសញ្ញាលួចទូរស័ព្ទ២នាក់យ៉ាងសកម្ម នៅខណ្ឌដូនពេញ ក្រោយប្រតិបត្តិការយ៉ាងក្ដៅគគុក!

ចាប់បានហើយ! មុខសញ្ញាលួចទូរស័ព្ទ២នាក់យ៉ាងសកម្ម នៅខណ្ឌដូនពេញ ក្រោយប្រតិបត្តិការយ៉ាងក្ដៅគគុក!

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចទូរស័ព្ទយ៉ាងសកម្មចំនួន ២នាក់ ដែលបង្កការរំខានដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលជំនាញធ្វើឡើងយ៉ាងក្ដៅគគុក រហូតឈានដល់ការឃាត់ខ្លួនបានដោយជោគជ័យ កាលពីវេលាម៉ោង ២១៖១២នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ <r>
<r>
ការបង្ក្រាបនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងចុះដល់ចំណុចផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់។ <r>
រូបភាពជនសង្ស័យ <r>
<r>
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានគេកំណត់អត្តសញ្ញាណថាបានជាប់ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទមួយ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។ <r>
<r>
ជនសង្ស័យទាំង ០២នាក់រួមមាន៖ <r>
១- ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ <r>
២- ឈ្មោះ សេង ហ៊ួ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ <r>
រូបភាពវត្ថុតាង <r>
<r>
ក្នុងប្រតិបត្តិការនេះ សម្ភារៈមួយចំនួនត្រូវបានដកហូតផងដែរ រួមមាន ម៉ូតូមួយគ្រឿងម៉ាក YAMAHA TTX ពណ៌ស-ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BW-3033 ដែលជាមធ្យោបាយធ្វើសកម្មភាព។<r>
<r>
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរចម្លើយ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ​៖ ភារ៉ា​ ដង្កោ

administrator

Related Articles