រន្ធត់! នគរបាលម្នាក់បាក់កស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូបុកគល់ស្ពានព្រែកប្រាធ្លាក់ចូលប្រឡាយ

រន្ធត់! នគរបាលម្នាក់បាក់កស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូបុកគល់ស្ពានព្រែកប្រាធ្លាក់ចូលប្រឡាយ

ភ្នំពេញ៖ បុរសមន្រ្តីនគរបាលម្នាក់ដែលបម្រើការងារនៅនាយកដ្ឋានអត្តសញ្ញាណកម្ម បានបាត់បង់ជីវិតភ្លាមៗយ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកគល់ស្ពានព្រែកប្រា ហើយធ្លាក់ទាំងម៉ូតូទាំងមនុស្សចូលក្នុងប្រឡាយលូក្រោមស្ពាន បណ្តាលឲ្យបាក់ក។រូបភាពគ្រោះថ្នាក់ចរាចរណ៍ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។រូបភាពកន្លែងកើតហេតុតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលគ្រោះថ្នាក់កើតឡើង គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PG-1 ពាក់ផ្លាកលេខ ភ្នំពេញ 1LV-4563 តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនយ៉ាងលឿន។រូបភាពម៉ូតូរងគ្រោះលុះមកដល់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែម៉ូតូរេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានព្រែកប្រាពេញទំហឹង បណ្តាលឲ្យធ្លាក់ទាំងម៉ូតូ និងមនុស្សចូលទៅក្នុងប្រឡាយទឹកលូយ៉ាងដំណំ។រូបភាពនៃការជួយសង្គ្រោះភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋនៅក្បែរខាង រួមជាមួយសមត្ថកិច្ច ក៏បាននាំគ្នាជួយលើកជនរងគ្រោះ និងម៉ូតូឡើងមកលើគោកវិញ ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។រូបភាពក្រុមគ្រួសារបន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។រូបភាពសមត្ថកិច្ចចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles