ភ័យរត់ជាន់គ្នា! មីយ៉ាន់ម៉ាវាយកម្ទេចអគារ Scammer ១៤៨កន្លែង ដល់ព្រំដែនថៃរង្គើដី!

ភ័យរត់ជាន់គ្នា! មីយ៉ាន់ម៉ាវាយកម្ទេចអគារ Scammer ១៤៨កន្លែង ដល់ព្រំដែនថៃរង្គើដី!

ប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា កំពុងតែបន្តយ៉ាងក្ដៅគគុក និងទ្រង់ទ្រាយធំជាងមុនទៅទៀត។ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពរបបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារដ៏ចាស់ដៃ កម្ទេចអគារដែលសង្ស័យថាជាទីតាំងរបស់ក្រុម Scammer ចំនួន១៤៨អគារ ដែលការវាយប្រហារនេះ ថែមទាំងធ្វើឲ្យរង្គើដល់ដីប្រទេសថៃឯណោះ។

តាមការចុះផ្សាយរបស់កាសែត The Star បានឲ្យដឹងថា កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក និងបាញ់ផ្លោងយ៉ាងសន្ធឹកសន្ធាប់ទៅលើតំបន់សេដ្ឋកិច្ចពិសេស KK Park ដែលស្ថិតក្នុងស្រុក Myawaddy រដ្ឋ Karen។ តំបន់នេះមានទីតាំងជាប់ព្រំដែនជាមួយតំបន់ Mae Ku នៃស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។

Situation at Myanmar-Thai border

យុទ្ធនាការលើកនេះ ត្រូវបានគេកត់សម្គាល់ថា មានទំហំធំជាងរាល់ដង ដោយសារកងទ័ពបានបង្កើនការវាយប្រហារទៅលើអគារជាច្រើនប្រភេទ រួមមានទាំងកន្លែងហាត់ប្រាណ មន្ទីរពេទ្យ ស្ប៉ា និងខារ៉ាអូខេទៀតផង។ ទីតាំងទាំងនេះ ត្រូវបានគេជឿជាក់ថា ជាកន្លែងដែលក្រុម Scammer ប្រើប្រាស់ជាជម្រកសំរាប់ធ្វើប្រតិបត្តិការខុសច្បាប់របស់ពួកគេ។

តាមពិតទៅ កងទ័ពមីយ៉ាន់ម៉ាបានចាប់ផ្តើមយុទ្ធនាការបង្រ្កាបនៅតំបន់ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយបានកាន់កាប់អគារជាង២០០ខ្នង និងឃាត់ខ្លួនមនុស្សជាង ២,០០០នាក់។ ទោះជាយ៉ាងណា ក្នុងរយៈពេលចុងក្រោយនេះ ការវាយប្រហារបានកើនឡើងដល់កម្រិតដ៏ចាស់ដៃបំផុត ដែលបានបង្ខំឲ្យជនបរទេសរាប់ពាន់នាក់ ភៀសខ្លួនសម្រុកចូលទៅក្នុងទឹកដីប្រទេសថៃ។

នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងឧបករណ៍ទទួលសញ្ញាផ្កាយរណប Starlink ចំនួន ៣០គ្រឿងផងដែរ។ ឧបករណ៍ទាំងអស់នេះ ត្រូវបានក្រុមឆបោកប្រើប្រាស់យ៉ាងសកម្ម ដើម្បីធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ។

administrator

Related Articles