ដំណឹងល្អ! ផ្លូវ 383B ស្រុកពារាំង ដែលរងការខូចខាតដោយទឹកជំនន់ ពេលនេះបើកឱ្យដំណើរការឡើងវិញហើយ

ដំណឹងល្អ! ផ្លូវ 383B ស្រុកពារាំង ដែលរងការខូចខាតដោយទឹកជំនន់ ពេលនេះបើកឱ្យដំណើរការឡើងវិញហើយ

ខេត្តព្រៃវែង៖ ផ្លូវខេត្តលេខ 383B ដែលមានប្រវែងជាង 5 គីឡូម៉ែត្រ តភ្ជាប់ពីឃុំរកា ទៅឃុំមេសរប្រចណ្ឌ័ ដោយឆ្លងកាត់ភូមិចំនួន 4 ធ្លាប់បានរងការហូរច្រោះដាច់ជាង 20 កន្លែង ដោយសារទឹកជំនន់កាលពីដើមខែតុលា។ ផ្លូវខូចដោយទឹកជំនន់ ជាការឆ្លើយតប អាជ្ញាធរ និងមន្ត្រីជំនាញមន្ទីរសាធារណការខេត្ត បានប្រកាសបិទផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី 6 ខែតុលា។ ការបិទផ្លូវ

លោក ចេម ប្រា អភិបាលស្រុកពារាំង បានថ្លែងប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី 10 ខែវិច្ឆិកា នេះថា បន្ទាប់ពីទឹកជំនន់បានស្រកអស់រយៈពេលជាង 1 ខែ អាជ្ញាធរស្រុកបានធ្វើការឈូសឆាយសម្រួលផ្លូវឡើងវិញ ដើម្បីបើកឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានជាបណ្ដោះអាសន្ន។ អភិបាលស្រុកពារាំង

លោកអភិបាលស្រុកក៏បានបញ្ជាក់ដែរថា ការសម្រួលផ្លូវនេះគឺសម្រាប់តែម៉ូតូ និងរថយន្តតូចៗប៉ុណ្ណោះ ខណៈរថយន្តធំៗមិនទាន់អាចឆ្លងកាត់បាននៅឡើយទេ។ ការជួសជុលពេញលេញនឹងត្រូវរង់ចាំមន្ត្រីជំនាញក្រសួងសាធារណការចុះមកអនុវត្ត។ ការងារជួសជុល លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង បានឱ្យដឹងថា មន្ត្រីជំនាញបានចុះសិក្សារួចហើយ និងគ្រោងចុះជួសជុលកែលម្អក្នុងពេលឆាប់ៗនេះ មិនលើសពីខែវិច្ឆិកាឡើយ។ មន្ត្រីជំនាញ
បច្ចុប្បន្ន ផ្លូវខេត្តលេខ 383B នេះត្រូវបានអាជ្ញាធរស្រុកពារាំង ឈូសឆាយសម្រួល និងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញហើយនៅដើមខែវិច្ឆិកា។

administrator

Related Articles