លោក សុខ ឥសាន បង្ហាញទស្សនៈ ១០ ចំណុចដ៏មុតស្រួច ជុំវិញស្ថានការណ៍កម្ពុជា!

លោក សុខ ឥសាន បង្ហាញទស្សនៈ ១០ ចំណុចដ៏មុតស្រួច ជុំវិញស្ថានការណ៍កម្ពុជា!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានលើកឡើងនូវទស្សនៈសំខាន់ៗចំនួន ១០ ចំណុច ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា ដោយបានធ្វើការបកស្រាយ និងឆ្លើយតបទៅនឹងការយល់ឃើញនានាដូចខាងក្រោម៖

១- លោក សុខ ឥសាន បានបញ្ជាក់ថា ប្រជាជនខ្មែរបានភ្ញាក់រលឹកងើបតស៊ូដោយខ្លួនឯងប្រឆាំងនឹងការឈ្លានពានរបស់សៀមលើទឹកដីភូមិខ្លួន គឺមិនមែនជារាជរដ្ឋាភិបាលកម្ពុជាបានរុញច្រានបងប្អូនប្រជាពលរដ្ឋឲ្យទៅតស៊ូជំនួសកងទ័ពនោះឡើយ។
២- ចំពោះការលើកឡើងថា ការនិយាយរបស់លោកមិនផ្អែកលើការពិត លោកបានចោទសួរត្រឡប់ទៅវិញថា តើជាគំនុំបុគ្គលនឹងមេដឹកនាំកម្ពុជាមែនទេ?
៣- លោក សុខ ឥសាន ក៏បានលើកឡើងដោយចោទសួរថា តើអ្នកដែលថាលោកពូកែ គឺពូកែខាងតែនិយាយ តែមិនហ៊ានធ្វើឬ?
៤- លោកបានសង្កត់ធ្ងន់ថា ដោយសារប្រជាជន និងកងទ័ពរួមគ្នាជាកម្លាំងសរុប ដើម្បីតទល់នឹងកងទ័ពឈ្លានពានរបស់សៀម ទើបកម្ពុជាទទួលបានការគាំទ្រ និងជំនួយពីសហគមន៍អន្តរជាតិ។
៥- លោកបានបន្ថែមថា នេះហើយជាកម្លាំងចលករដែលនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-សៀម ដែលកំពុងត្រូវបានអនុវត្តនៅពេលបច្ចុប្បន្ន។

៦- លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់ថា លោកយកពាក្យចោទរបស់សៀមមកវាយប្រហារកម្ពុជា ដោយសារគំនុំបុគ្គលលើមេដឹកនាំ ដោយលោកបានលើកជាសំណួរថា រឿងអ្វីក៏ដោយ ក៏តែងតែដាក់កំហុសលើមេដឹកនាំកម្ពុជាឬ?
៧- លោកបានចង្អុលបង្ហាញថា ក្រុមឧទ្ទាមក្រៅច្បាប់តែងតែរកស៊ីបោកប្រាស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ដោយតែងតែយកប្រជាជនជាលេសបោកប្រាស់ដើម្បីលុយកាក់ និងផលប្រយោជន៍បុគ្គល និងបក្សពួករបស់ពួកគេ។
៨- លោកបានសង្កត់ធ្ងន់ថា ព្រះមហាក្សត្រកម្ពុជាជាកំពូលមនុស្សនៅកម្ពុជា ហើយការនិយាយថាព្រះមហាក្សត្រឥតប្រយោជន៍ គឺជាការប្រមាថធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ និងរំលោភរដ្ឋធម្មនុញ្ញ។
៩- លោកបានបន្តថា អ្នកប្រឆាំងមួយចំនួនតែងតែប្រមាថប្រទេសជាតិខ្មែរ ហើយក្នុងសភាពការណ៍ដែលប្រជាជនខ្មែរទាំងមូលតម្កល់ព្រះមហាក្សត្រជាកំពូលមនុស្ស បែរជាមានអ្នកប្រឆាំងមួយចំនួនប្រមាថព្រះមហាក្សត្រតែម្នាក់ឯង។
១០- ជាចុងក្រោយ លោកបានលើកឡើងអំពីសារអបអរសាទរខួប៧២ឆ្នាំនៃបុណ្យឯករាជ្យជាតិកម្ពុជា ដែលបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាព និងសាមគ្គីភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ដោយ ៖ សិលា

administrator

Related Articles