ជប៉ុនរងគ្រោះ! រលកយក្សស៊ូណាមិបោកបក់ឆ្នេរសមុទ្រ Iwate ក្រោយរញ្ជួយដី ៦.៩ រ៉ិចទ័រ

ជប៉ុនរងគ្រោះ! រលកយក្សស៊ូណាមិបោកបក់ឆ្នេរសមុទ្រ Iwate ក្រោយរញ្ជួយដី ៦.៩ រ៉ិចទ័រ

ប្រទេសជប៉ុនត្រូវរងការវាយប្រហារដោយរលកយក្សស៊ូណាមិកម្ពស់ ២០ សង់ទីម៉ែត្រ នៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃខេត្ត Iwate ភាគឦសានប្រទេសជប៉ុន កាលពីវេលាម៉ោង ៦:២៥ នាទីល្ងាច ថ្ងៃអាទិត្យ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលត្រូវបានប៉ាន់ស្មានថាមានកម្រិត ៦.៩ រ៉ិចទ័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nippon នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅជម្រៅ ១៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Iwate នៅម៉ោងប្រហែល ៥:០៣ នាទីល្ងាច ដែលភ្លាមៗនោះបានជំរុញឱ្យទីភ្នាក់ងារនេះចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណូណាមិនៅវេលាម៉ោងប្រហែល ៥:១២ នាទីល្ងាច ព្រមទាំងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ឆ្នេរក្នុងក្រុងមួយចំនួនជាបន្ទាន់។

រលកយក្សស៊ូណាមិកម្ពស់ ២០ សង់ទីម៉ែត្រ ត្រូវបានគេកត់សម្គាល់ឃើញនៅកំពង់ផែ Ofunato ក្នុងខេត្ត Iwate នៅម៉ោង ៦:២៥ នាទីល្ងាច ខណៈដែលរលកស៊ូណាមិកម្ពស់ដូចគ្នាមួយទៀត ត្រូវបានគេប្រទះឃើញនៅកំពង់ផែ Kuji ក្នុងខេត្ត Iwate នៅវេលាម៉ោង ៥:៥២ នាទីល្ងាច នាថ្ងៃដដែល。

ទាក់ទងនឹងផលប៉ះពាល់ ក្រុមហ៊ុន East Japan Railway Co. (JR East) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្នលើខ្សែរថភ្លើងល្បឿនលឿន Tohoku Shinkansen របស់ខ្លួន។ ជាលទ្ធផល សេវាកម្មរថភ្លើងត្រូវបានផ្អាករវាងស្ថានីយ៍ Sendai ក្នុងខេត្ត Miyagi និងស្ថានីយ៍ Shin-Aomori ក្នុងខេត្ត Aomori ដែលស្ថិតនៅភាគខាងជើងនៃ Iwate។ លើសពីនេះ ក៏មានការពន្យារពេលលើខ្សែរថភ្លើង Akita និង Hokkaido Shinkansen ផងដែរ។

administrator

Related Articles