ទឹកជំនន់ប្រវត្តិសាស្ត្រវាយលុកអយុធ្យា! ជីវិតមនុស្ស ១៤ នាក់បាត់បង់ ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

ទឹកជំនន់ប្រវត្តិសាស្ត្រវាយលុកអយុធ្យា! ជីវិតមនុស្ស ១៤ នាក់បាត់បង់ ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

ខេត្តព្រះនគរស្រីអយុធ្យា កំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ខណៈដែលការបង្កើនការបង្ហូរទឹកពីទំនប់ចៅប្រាយ៉ាដល់ ២៨០០ ម៉ែត្រគូបក្នុងមួយវិនាទី បានធ្វើឱ្យតំបន់ជាច្រើនលិចលង់យ៉ាងធ្ងន់ធ្ងរ ហួសពីសមត្ថភាពទប់ទល់។ ស្ថានភាពនេះបានបង្កមហន្តរាយដល់សហគមន៍ជាច្រើនក្នុងខេត្ត។

ប្រភពពីសារព័ត៌មាន Khaosod បានឱ្យដឹងថា ទឹកជំនន់ដែលកើតចេញពីទន្លេចៅប្រាយ៉ា និងប្រព័ន្ធប្រឡាយតភ្ជាប់ បានបណ្ដាលឱ្យទំនប់ជាច្រើនបាក់ស្រុត លិចលង់លំនៅឋាន ប្រជាពលរដ្ឋ និងដីស្រែចម្ការអស់ជាច្រើនហិកតា។ សូម្បីតែបារាយណ៍ប្រវត្តិសាស្ត្ររបស់ខេត្តក៏ត្រូវបានជន់លិច រួមទាំងតំបន់រស់នៅជុំវិញផងដែរ។

របាយការណ៍ពីការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានបង្ហាញថា ប្រជាពលរដ្ឋសរុប ៥៨,៤៧៧ គ្រួសារ នៅក្នុងស្រុកចំនួន ១១ ឃុំ ១៤៣ និងភូមិចំនួន ៩៤៥ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ គួរឱ្យសោកស្ដាយ គ្រោះធម្មជាតិដ៏កំណាចនេះ បានឆក់យកជីវិតមនុស្សចំនួន ១៤ នាក់ផងដែរ។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រមូលវត្ថុមានតម្លៃទៅកាន់ទីទួលសុវត្ថិភាពខ្ពស់ និងអនុវត្តតាមបទបញ្ជាជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់ជាបន្ទាន់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។

administrator

Related Articles