ដំណឹងល្អ! កម្ពុជាបន្តគ្មានករណីឆ្លងកូវីដ-១៩ថ្មី, ជាសះស្បើយ និងស្លាប់ សម្រាប់ថ្ងៃទី១០ វិច្ឆិកា ២០២៥

ដំណឹងល្អ! កម្ពុជាបន្តគ្មានករណីឆ្លងកូវីដ-១៩ថ្មី, ជាសះស្បើយ និងស្លាប់ សម្រាប់ថ្ងៃទី១០ វិច្ឆិកា ២០២៥

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបង្ហាញដំណឹងល្អជាបន្តបន្ទាប់ ដោយមិនមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ ខណៈដែលអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះ ក៏ត្រូវបានប្រកាសថា គ្មានផងដែរ។ នេះបញ្ជាក់ពីស្ថានភាពដ៏ល្អប្រសើរនៃការគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេស។

ក្រសួងសុខាភិបាល នៅតែបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” ដើម្បីទប់ស្កាត់ និងការពារខ្លួនពីការចម្លងវីរុស ក៏ដូចជារក្សាសុវត្ថិភាពសហគមន៍ទាំងមូល។

សូមជម្រាបថា សម្រាប់សេចក្តីជូនដំណឹងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏បានបង្ហាញលទ្ធផលដូចគ្នាផងដែរ គឺគ្មានអ្នកឆ្លងថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់។
ក្នុងនោះ ករណីឆ្លងសហគមន៍ (អូមីក្រុង) គ្មានអ្នកឆ្លងថ្មី និងអ្នកដំណើរពីបរទេស ក៏គ្មានករណីឆ្លងថ្មីដែរ។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៖
– អ្នកឆ្លងសរុបស្មើ ១៣៩,៦៥៥ នាក់
– អ្នកជាសះស្បើយស្មើ ១៣៦,៥៩៩ នាក់
– អ្នកស្លាប់ស្មើ ៣,០៥៦ នាក់

ក្រសួងសុខាភិបាលបានបញ្ជាក់ថា លទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ត្រូវបានផ្ញើទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ ដោយ៖ ស តារា

administrator

Related Articles